កង្វះទឹកស្អាតសម្លាប់មនុស្សជាង២សែននាក់ក្នុងមួយឆ្នាំនៅឥណ្ឌា

ចែករំលែក៖

ឥណ្ឌាជាប្រទេសដែលតែងតែជួបនូវគ្រោះធម្មជាតិ រាំងស្ងួត និងកម្តៅក្តៅខ្លាំងជាងគេបំផុតនៅក្នុងតំបន់ ដោយក្នុងមួយឆ្នាំៗមានមនុស្សរាប់សែននាក់ស្លាប់ ពាក់ ព័ន្ធនឹងគ្រោះរាំងស្ងួត ក្នុងនោះមានទាំង កង្វះទឹកស្អាតប្រើប្រាស់ផងដែរ។

គ្រោះរាំងស្ងួតបង្កឲ្យមានវិបត្តិកង្វះទឹកស្អាតកើតឡើងនៅឥណ្ឌា ដែលជាដើម ហេតុបណ្តាលឲ្យមានមនុស្សរាប់សិបមឺុននាក់ស្លាប់។ តាមទីភ្នាក់ងារសិក្សាគោល នយោបាយរបស់រដ្ឋាភិបាលឥណ្ឌា NITI Aayog បានចេញផ្សាយរបាយការណ៍ថ្មី មួយបង្ហាញថា ប្រជាជនឥណ្ឌា ២០០,០០០ នាក់ បានស្លាប់បាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសារតែកង្វះខាតទឹកស្អាតបរិភោគ។

បន្ថែមពីលើនេះ NITI Aayog ក៏បាន ព្យាករដែរថា វិបត្តិកង្វះទឹកស្អាតនេះនឹង មានសភាពកាន់តែអាក្រក់រហូតដល់ឆ្នាំ ២០៣០ ហើយវានឹងធ្វើឲ្យខាតបង់ដល់ប្រាក់ចំណូលរបស់ឥណ្ឌា៦ភាគរយ។ NITI Aayog បានគូសបញ្ជាក់នៅក្នុង របាយការណ៍របស់ខ្លួនដូច្នេះថា «ឥណ្ឌាកំពុងរងការឈឺចាប់ដោយសារតែវិបត្តិ កង្វះទឹកស្អាតដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ខណៈមនុស្សរាប់លាន នាក់ រួមទាំងជីវិតសត្វជាច្រើន កំពុងស្ថិត នៅក្រោមការគំរាមកំហែង។ ពោលគឺ បច្ចុប្បន្នប្រជាជនឥណ្ឌា៦០០លាននាក់ កំពុងប្រឈមមុខនឹងកង្វះទឹកស្អាតបរិភោគ។ រីឯមនុស្ស ២០០,០០០នាក់ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ»។

គួរបញ្ជាក់ថា បើតាម NITI Aayog តំបន់ភាគខាងជើងប្រទេសឥណ្ឌា គឺកំពុងប្រឈមមុខនឹងវិបត្តិកង្វះទឹកស្អាតខ្លាំង ជាងគេ ដោយក្នុងនោះទីក្រុងធំៗចំនួន ២០ ត្រូវបានគេរំពឹងថានឹងខ្វះខាតទឹក ក្រោមដីធ្ងន់ធ្ងរយ៉ាងយូរនៅត្រឹមឆ្នាំ ២០២០ ហើយដែលនឹងបង្កផលប៉ះពាល់ដល់មនុស្សប្រមាណជា ១០០លាននាក់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print