ឃាត់អ្នកក្លាហានម្នាក់ ក្នុងចំណោមពីរនាក់ បន្ទាប់ពីលួចទូរស័ព្ទ Live វីដេអូ​ បង្អួតសម្រស់លើគណនីហ្វេសប៊ុកម្ចាស់ដើម

ចែករំលែក៖

ខេត្តកណ្ដាល ៖ នគរបាលប៉ុស្តិ៍ជ្រៃលាស់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ តាមបណ្តឹងជនរងគ្រោះ បន្ទាប់ពីពួកគេផឹកស្រា ជក់ថ្នាំញៀន បែកគំនិតទុច្ចរិតលួចយកទូរស័ព្ទនិងកាបូបលុយ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន​ ក្រោយ  ពេលលួចទូរស័ព្ទ រួចឡាយវីដេអូនៅលើគណនីហ្វេសប៊ុករបស់ជនរងគ្រោះ ។

នគរបាលប៉ុស្តិ៍ជ្រៃលាស់បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចមានគ្នា២នាក់ ១-ឈ្មោះ អ៊ិត រីម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរនេសាទ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ត្រូវឃាត់ខ្លួននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ និងម្នកា់ទៀតឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន ទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល សមត្ថកិច្ចកំពុងតាម  ចាប់ខ្លួន ។ ចំណែកជនរងគ្រោះឈ្មោះ រស់ ផល ភេទប្រុស អាយុ​៤៣ឆ្នាំជនជាតិខ្មែរ មុខ របរលក់គ្រឿងសំណង់ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល  ។

នគរបាលបន្តថា ពួកគេបានធ្វើសកម្មភាពលួចលុយ និងទូរស័ព្ទរបស់ជនរងគ្រោះ​ កាល​ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ រួចធ្វើការឡាយវីដេអូនៅលើគណនីហ្វេសប៊ុកម្ចាស់ទូរស័ព្ទ កាល​ពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិពពែ ឃុំជ្រៃ​លាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

នគរបាលប៉ុស្តិ៍ជ្រៃលាស់បានបញ្ជាក់ថា ជនរងគ្រោះបានបាត់បង់ទ្រព្យសម្បត្តិរួមមាន ៖ ទូរ​ស័ព្ទ១គ្រឿង ម៉ាកHUAWEI ពណ៌ស , ប្រាក់រៀលជាង១០ម៉ឺនរៀល , ប្រាក់ដុល្លារ ១០០០​ដុល្លារ ។

តាមរយៈពាក្យបណ្តឹងរបស់ជនរងគ្រោះនៅប៉ុស្តិ៍នគរបាលជ្រៃលាស់បានរៀបរាប់ថា ៖ នៅ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២និង៣០នាទី ជនរងគ្រោះបានត្រឡប់មកពី ហូបការគេវិញ រួចដោះសម្លៀកបំពាក់ទុកលើប៉ាវអ៊ី ដាក់កាបូបលុយមានចំនួនដូចខាងលើ ចូលក្នុងហោប៉ៅខោ ឯទូរស័ព្ទយកទៅបញ្ចូលថ្មលើតុមុខទូរទស្សន៍ រួចក៏ដេកលក់នៅលើ គ្រែតែម្តងទៅ ។

ជនរងគ្រោះបានរៀបរាប់ទៀតថា លុះព្រឹកឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខ្លួនបានភ្ញាក់ ពីដំណេកដើរទៅយកទូរស័ព្ទ តែបាត់មិនឃើញ ស្ទាបហោប៉ៅខោ​បាត់​កាបូបលុយទៀត ។  ដល់​វេលាម៉ោង១៣និង៣០នាទីថ្ងៃខែឆ្នាំដដែល កូនរបស់ខ្លួនបានឆែកមើល facebook ឃើញឈ្មោះ អ៊ិត រីម បានយក Account Facebook របស់ឪពុកខ្លួនថត បង្ហោះរូបភាពផ្ទាល់ ខ្លួន នៅពេលនោះទើបដឹងថាឈ្មោះ អ៊ិត រីម ជាអ្នកចូលលួចទូរស័ព្ទ បានមកដាក់ពាក្យប្តឹង​នគរបាលប៉ុស្តិ៍ជ្រៃលាស់ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ិត រីមតែម្តង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អ៊ិត រីម បានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួច ដោយគ្នាពីរនាក់ឈ្មោះ សិទ្ធ ។ សកម្មភាពនេះធ្វើឡើងក្រោយផឹកអស់ ស្រានិងជក់ថ្នាំញៀន បែកគំនិតធ្វើសកម្មភាពចូលលួចសម្ភារក្នុងផ្ទះរបស់ជនរងគ្រោះ ។

បច្ចុប្បន្នជន សង្ស័យឈ្មោះ អ៊ីត រីម កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ  ។​ ចំណែកឈ្មោះ សិទ្ធ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕​  នគរដ្រេហ្គន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print