ព្រះរាជអាជ្ញាខេត្តកំពង់ធំគាស់ផ្នូរយកសាកសពពិនិត្យបំបែកសំណុំអាថ័កំបាំង រឿងប្តីសម្លាប់ប្រពន្ឋចុងយកទៅកប់ក្នុងដីបំបាត់ភស្តុតាង

ចែករំលែក៖

កំពង់ធំ ៖ លោកទិត សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់ដីចំការនោះនិងឃើញស្នាមអូសសាកសពទៅកប់ ស្របពេល មានករណីបាត់មនុស្សនៅចំនុចខាងលើនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវនិងកំណត់មុខសញ្ញា ។

ជាក់ស្តែងនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោក អ៊ិតសុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ចុះចាប់ខ្លួនឃាតករ ដែលសម្លាប់សង្សាខ្លួនដោយយកខ្សែអង្រឹងរឹត(ក)សម្លាប់ រួចចងដៃចងជើង អូសយកទៅកប់ដី ក្នុងចំការរបស់ខ្លួនសមត្ថកិច្ចបានបន្តឲ្យដឹងថា!ជនដៃដល់ជាឃាតករ ឈ្មោះ អន លិ ភេទប្រុស អាយុ៥៣ឆ្នាំរស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៏ ខេត្តកំពង់ធំ ចំនែកជនរងគ្រោះឈ្មោះ ធា ភេទស្រីអាយុ៣៨ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង សូមបញ្ជាក់ថា ហេតុការណ៏ដែលឃាតករសម្លាប់ស្រីស្នេហ៏នេះបានកើតឡើងនៅក្នុងដីចំការស្វាយចន្ទីរ របស់ជនដៃដល់ នៅតំបន់អូរកូត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបន្តថា ជនស្ស័យជាឃាតករ បានស្គាល់នារីរងគ្រោះ តាមរយៈប្រពន្ធទូរស័ព្ទ អស់ពេលជិត ២ឆ្នាំកន្លងមកហើយខណៈជនដៃដល់ម្នាក់នេះបាននិយាយលួងលោម ស្ត្រីរងគ្រោះ ថាខ្លួនពោះម៉ាយ ធ្វើឲ្យស្ត្រីរងគ្រោះ លង់ស្រលាញ់អស់ពេលជិត២ឆ្នាំ ព្រោះស្ត្រីរងគ្រោះក៏ជាស្ត្រីម៉េម៉ាយដែរ លុះដល់បែករឿង ដឹងថា!បុរសដែលខ្លួនស្រលាញ់ គឺមានប្រពន្ធនិងកូន៤នាក់ ទើបប្រេះឆារគ្នា បង្កើតជាជម្លួសហើយឈានទៅដល់ការសម្លាប់ ព្រោះស្ត្រីរងគ្រោះបានសុំលុយមួយចំនួន ដើម្បីបែកគ្នាទៅធ្វើការ។

បន្ទាប់ពី សមត្ថកិច្ចធ្វើការចាប់ខ្លួនជនដៃដល់ជាឃាតករនេះបានហើយ នៅថ្ងៃដដែលនោះលោក អ៊ិតសុធា ព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពង់ធំ បានឲ្យជនដៃដល់ធ្វើត្រាប់តាមអ្វីដែរខ្លួនបានសម្លាប់ស្ត្រីរងគ្រោះ និងឈានទៅរកទីតាំងកប់ខ្មោច ហើយបញ្ជាអោយកម្លាំងគាស់សាកសពដើម្បីយកឲ្យមន្ត្រីជំនាញធ្វើការពិនិត្យជាក់ស្តែងនិងធ្វើកោសល្យវិច្ច័យ លើខ្លួនសព ។

សមត្ថកិច្ចបានបន្តថា នេះជាលើកទី២ហើយ ដែលតុលាការខេត្តកំពង់ធំ បានគាស់ផ្នូរសាកសព យកមកពិនិត្យធ្វើកោសល្សវិច្ឆ័យ ដើម្បីបំបែកសំណុំរឿងអាថ៍កំបាំង ក្នុងករណីឃាតកម្ម ដោយគិតទុកជាមុន លទ្ធផលដែលសមត្ថកិច្ចបានពុះជ្រៀកសំណុំរឿងដ៏សែនអយុត្តិធម៌ នេះត្រូវបានរកឃើញ មុខឃាតករពិតប្រាកដ និងត្រូវបានផ្តន្ទាទោសតាមច្បាប់ ដោយបានរកយុត្តិធម៌ជូនជនរងគ្រោះទាំង២ករណីផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និង វរសេនីយ៍ឯក ទិត្យ សំណាង ស្នងការងទទួលផែនព្រហ្មទណ្ទនៃស្នងការនគរបាល ខេត្តកំពង់ធំ រួមសហ ការមន្រ្តីកុសល្យវិច្ឆ័យជំនាញ ពេទ្យយុត្តិធម៌ និងអាជ្ញាធរ ចូលរួមគាស់ផ្នូរសាកសព ស្រ្តីម្នាក់ដែលមានការសង្ស័យថា ជាករណីសម្លាប់មនុស្សដោយគិតទុកជាមុន របស់ឃាតករ ដើម្បីពិនិត្យ បំបែកសំណុំរឿងអាថ៍កំបាំង និងបានរកយុត្តិធម៌ជូនជនរងគ្រោះ គួររំលឹកថាករណីស្រដៀងគ្នានេះ កាលពី២ឆ្នាំមុន លើកទី១ អយ្យការខេត្តកំពង់ធំបានគាស់ផ្នូរពិនិត្យសាកសពដូចគ្នានេះ នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះ ឈ្មោះធា ពុំមានសាច់ញាតិ បងប្អូននោះទេ ក្រោយពីគាស់សាកសព ពិនិត្យរួចរាល់ហើយនោះ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងកំពង់ធំ បានអោយលោកតាអាចារ្យ និងប្រជាពល រដ្ឋ រួមគ្នា យកសាកសពទៅបូជា ដោយលោកជាអ្នកចេញថ្លៃបូជាសព និងឲ្យជំនាញស្រាវជ្រាវរកបងប្អូនមកទទួលយកឆ្អឹងជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីចុះ ៕  ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print