កងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យដេញចាប់ក្រុមជួញដូរថ្នាំញៀនពីរនាក់ រឹបអូសវត្ថុតាងបានជាច្រើន

ចែករំលែក៖

បន្ទាយមានជ័យ ៖  វត្ថុតាងរួមមាន កេតាមីន២៥០ដប មេតំហ្វេតាមីនទឹកកក២កូនថង់តូច ស្មើ៥,២៨​ក្រាម ទូរស័ព្ទដៃចំនួន៤គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក ប័ណ្ណបើកបរ១សន្លឹក កាតគ្រីរថយន្ត១សន្លឹក ប័ណ្ណធនាគារ១សន្លឹក ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ ដេញចាប់និងរឹបអូសបានពីជនសង្ស័យ២នាក់ ។

 មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការឃាត់ខ្លួនសង្ស័យធ្វើឡើងកាលពី វេលាម៉ោង១៥និង​៣០នាទី នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ។ ប្រតិបត្តិការនេះ ក្រោមការ ដាក់វិធានការរបស់លោកឧត្តម​សេនី​យ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនជនសង្ស័យបាន​២នាក់ នៅចំណុចស្ពានតាផាន់ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ ព្រះពន្លា ក្រុងសិរិសោ​ភ័ណ ខេត្តបន្ទាយមានជ័យ ខណៈពួកគេជិះរថយន្តគេចពីការតាម ប្រមាញ់របស់សមត្ថកិច្ច ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារ គ្រឿងញៀនបានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។

១-ឈ្មោះ ឡាយ ទិត្យសីហា ភេទប្រុស អាយុ២៨ឆ្នាំ (ម្ចាស់ថ្នាំ) រស់នៅភូមិជ្រៃ​កោង ឃុំស្លា កែត ក្រុងខេត្តបាត់ដំបង ,២.ឈ្មោះ ឌឿម មីនា ភេទប្រុស អាយុ២២ឆ្នាំ (ម្ចាស់រថយន្ត) រស់ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ក្នុងនោះកម្លាំងរឹបអូស​វត្ថុតាងរួមមាន ៖ កេតាមីនចំនួន២៥០ដប មេតំហ្វេតាមីនទឹកកកចំនួន ២កូនថង់តូច ស្មើ ៥,២៨ក្រាម ទូរស័ព្ទដៃចំនួន៤គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក ប័ណ្ណបើកបរ១សន្លឹក-កាតគ្រីរថយន្ត១សន្លឹក ប័ណ្ណធនាគារ១សន្លឹក ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តថា ក្រោយពីធ្វើការស្រាវជ្រាវទទួលបាន មុខសញ្ញា ជនសង្ស័យខាងលើហាក់បានដឹងខ្លួន ហើយបើករថយន្តម៉ាកកាមេរីបាឡែន ពណ៌ស្ករ ពាក់ស្លាក់លេខបន្ទាយមានជ័យ​2A.4432 គេចពីការតាមរបស់សមត្ថកិច្ច តាម បណ្តោយផ្លូវជាតិលេខ៥ ពេលនោះកម្លាំងបានដេញតាមពីក្រោយ រហូតដល់ចំណុច ស្ពានតាផាន់ ទើបកម្លាំងយើងអាចឃាត់បាន និងធ្វើការឆែកឆេរនៅនឹងកន្លែង រួចបញ្ជូនមក ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនកម្លាំងជំនាញចាត់ការបន្តតាមនីតិវិធី ។

បច្ចុប្បន្ន ជនសង្ស័យខាងលើរួមនិងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ចូន​ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print