តុលាការឃុំខ្លួន អ្នកកត់បាល់បីនាក់ប្រចាំហាងកាហ្វេរ Sport Cafe ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

កណ្តាល៖នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ចៅក្រមសើុបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល  បានសម្រេចចេញដីការឃុំខ្លួន អ្នកកត់បាល់បីនាក់ប្រចាំហាងកាហ្វេរ Sport Cafe ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ””អ្នកកាន់កាប់ល្បែងសីុសង អ្នកចាត់ចែង និងភ្នាក់ងារសីុសង” តាមមាត្រា០៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងសីុសង។ បទល្មើសនេះកំណត់ផ្តន្ទាទោសពីមួយឆ្នាំ ដល់ប្រាំឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០រៀល ដល់២០.០០០.០០០រៀល។

ជនត្រូវចោទទី០១ឈ្មោះ ប្រាក់ បុងហ៊ុយភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី០២ ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ ភូមិផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ ទី០៣ឈ្មោះគាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

សូមរំលឹកថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ កាលពីវេលាម៉ោង១៤និង៣០នាទី នៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ ដោយមានការសម្របសម្រួលពីលោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល  បានចុះបង្ក្រាបល្បែងស៊ីសង(ភ្នាល់បាល់ កេណូនិងកន្ទុយលេខ)ស្ថិតនៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងហាកាហ្វេយីហោ ស្ពតកាហ្វេ ដែលបានបើកឲ្យមានការភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធឺណែតនិងចាក់កេណូ KENOមានន័យថា៖ ចាក់ស៊ីសងភ្លាមៗរាល់៣នាទីម្តង) ហើយមានកម្មវិធីស៊ីសងពិសេសជាច្រើន ដូចជា ១.ចាក់ចាប់៥-៧គូរ ចាញ់ដាច់ទាំងអស់សងដើមគុណនិង២ ២.ចាក់៨គូរ ចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅ សង១០០ដុល្លារ ៣.ចាក់៩គូរចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅសង២០០ដុល្លារ
៤.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់២ដុល្លារ ទៅ៩ដុល្លាបានទូរស័ព្ទiPhone ចំនួន០១គ្រឿង
៥.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់១០ដុល្លារឡើង និងទទួលបានម៉ូតូហុងដាឌីមសេរីថ្មីចំនួន
០១គ្រឿង។ វត្ថុតាងចាប់យក.ម៉ាស៊ីន ម៉ូនីទ័រ ០៤គ្រឿង
កំព្យូទ័រ០៦គ្រឿង.ម៉ូតូ ០៦គ្រឿង លុយ ១.៧០០.០០០៛ និង១៣៣$  ម៉ាស៊ីនគិតលេខ០៣គ្រឿង កៅអីបត់០៣,កៅអីខ្ពស់០៥,
តុ០៣.ម៉ាស៊ីនព្រីន បុងបាល់០២គ្រឿង .រ៉ូល បាល់០៤ដុំធំៗ ធុងហិបឆ្នោត០១ សន្លឹកឆ្នោតផ្សងសំណាង០៧ដុំធំៗត្រាផេរ ០២ និងបុងចាក់បាល់រួមមួយចំនួនទៀត៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print