តើប្រទេសណាជំនួសតំណែងអាមេរិកនៅក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ចែករំលែក៖

កាលពីពេលថ្មីៗនេះអាមេរិកបាន សម្រេចដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ UNHRC ដោយសារតែអង្គការនេះបានថ្កោលទោសទៅលើប្រទេសអីុស្រាអែលដែលជាសម្ពន្ធមិត្តយ៉ាងជិតស្និទ្ធរបស់ខ្លួន។ ការដើរចេញរបស់អាមេរិក ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពី សហគមន៍អន្តរជាតិ និងបន្សល់នូវកៅអី ទំនេរ មិនទាន់មានខាងណាជំនួសនៅ ឡើយ។

លោក Miroslav Lajcak ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ បាន បញ្ជាក់ថា កៅអីដែលនៅទំនេរក្នុងក្រុម ប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជា ជាតិ នឹងត្រូវបំពេញដោយប្រទេសជាសមាជិកដែលមកពីតំបន់អាមេរិកដូចគ្នា។

តាមអ្នកនាំពាក្យមហាសន្និបាត លោក Brenden Varma បាននិយាយថា សេចក្តី សម្រេចរបស់មហាសន្និ​បាត ដែលបាន បង្កើតក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៦ ពុំមានផ្ទុកនូវខ្លឹមសារយោងណា មួយអំពីលទ្ធភាពនៃការដកខ្លួនចេញពី សមាជិករបស់ក្រុមប្រឹក្សាឡើយ ប៉ុន្តែសេច ក្តីសម្រេចកាលនោះ មានផ្តល់នូវរបាយ ការណ៍ភូមិសាស្រ្តនៃសមាជិកទាំង៤៧ ប្រទេសរបស់ក្រុមប្រឹក្សា។ ដូច្នេះហើយ កៅអីដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក នឹងត្រូវបំពេញតាមរយៈការបោះឆ្នោតនៅមហាសន្និបាត ដើម្បីជ្រើសរើសបេក្ខភាពមកពីក្រុមប្រទេសដូចគ្នា គឺ ក្រុមអឺរ៉ុប ខាងលិចនិងប្រទេសផ្សេងទៀត ដែល គេហៅថា Western European and Others Group។

លោក Varma បានបញ្ជាក់ថា «ដោយ សារតែសហរដ្ឋអាមេរិក គឺជាសមាជិក ដំបូងបំផុត ដែលដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺមិនធ្លាប់មានការអនុវត្តណាមួយកាលពីមុនមក ស្តីពីនីតិវិធីនៃការដក ខ្លួនឬដាក់សមាជិកជំនួសវិញឡើយ ដូច្នេះ ហើយ យើងកំពុងរិះរកមើលជំហានបន្ទាប់ ទៀត ប៉ុន្តែជាជំហានដំបូង មហាសន្និបាត កំពុងនៅរង់ចាំការជូនដំណឹងជាផ្លូវការនៃការដកខ្លួនរបស់អាមេរិក»។

គួរជម្រាបថា សមាជិកនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តែងត្រូវបានបោះឆ្នោតជ្រើសរើសជារៀងរាល់ឆ្នាំ នៅឯមហា សន្និបាត សម្រាប់អាណត្តិរយៈពេល៣ឆ្នាំ ដោយឈរលើមូលដ្ឋាននៃក្រុមតំបន់។

សហរដ្ឋអាមេរិក គឺកំពុងតែស្ថិតនៅពាក់ កណ្តាលអាណត្តិ២០១៦-២០១៩ នៅពេលដែលខ្លួនបានប្រកាសដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃអង្គារ ទី១៩ ខែ មិថុនា ឆ្នាំ២០១៨៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print