ពលរដ្ឋខ្មែរ៦នាក់​ ប្រុងលួចឆ្លងដែនខុសច្បាប់ចូលក្នុងដីថៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន​៖ យោងតាមព័ត៌មាននៃប៉ុស្ថិ៍នគរបាលការពារ ប្រចាំការ គោលដៅបរថ្មី,បានឱ្យដឹងថា កាលពី​វេលាម៉ោង​ ៨និង៣០នាទី​ ដល់ម៉ោង​ ៩និង៣០​ នាទីព្រឹក​ថ្ងៃសុក្រ ១០កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹង​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៨​ កម្លាំង​ប៉ុស្ដិ៍នគរបាលការពារគោលដៅបរថ្មី​ លោក​អនុសេនីយ៍ត្រី​ ជា ស៊ុន បានដឹកនាំកម្លាំង​៤នាក់ ចុះល្បាតតាម​ខ្សែ​បន្ទាត់ព្រំដែនចាប់ពីចំណុចបង្គោលសីមាលេខ៦៤ ដល់ចំណុចក្រោយលូដាច់ ខាងជើងប៉ុស្ដិ៍បរថ្មីចំងាយ​ ២៥០ម៉ែត្រ​ បានជួបប្រជាពលរដ្ឋខ្មែរ៦នាក់​ ប្រុងលួចឆ្លងដែនខុសច្បាប់ចូលក្នុងដីថៃ ។

ពលរដ្ឋខ្មែរ ៦នាក់​ ដែលប្រុងលួចឆ្លងដែនខុសច្បាប់ចូលក្នុងដីថៃនោះ ៖ទី០១-ឈ្មោះ សែ សំបូរ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ បច្ចុប្បន្ន​រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។ទី០២-ឈ្មោះ តុង ចាន់រឹទ ភេទប្រុស​ អាយុ​ ២៩​ឆ្នាំ​ទី០៣-ឈ្មោះ ឡាំ ម៉ារ៉ា​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ​ទី០៤-ឈ្មោះ សឿន សុខណា​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ​ អ្នក​ទាំង​ ០៤រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ទី០៥-ឈ្មោះ ស្មាន់ ឡឹប ភេទប្រុស​ អាយុ​ ៥៧ឆ្នាំ​ រស់នៅភូមិបរតាំស៊ូ សង្កាត់បរយ៉ាខា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​,ទី០៦-ឈ្នោះ ពៅ សុខលាង ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ អ្នក​ទាំង​ ០២រស់នៅភូមិឃុំ​ជា​មួយ​គ្នា​។

បច្ចុប្បន្ន​ប្រជាពលរដ្ឋទាំង​ ០៦នាក់ខាងលើ​ ត្រូវ​បានកម្លាំង​ប៉ុស្តិ៍​អប់រំនែនាំធ្វើកិច្ចសន្យា​ និង​ឲ្យត្រឡប់ទៅផ្ទះវិញ ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print