នគរបាលប៉ុស្ដ៏ផ្សារកណ្ដាល ឃាត់ខ្លួនជនសង្ស័យចែកចាយថ្នាំញៀន៣នាក់

ចែករំលែក៖

ប៉ែយប៉ែត ៖ នគរបាលន៉ុស្ដ៏សង្កាត់ផ្សារកណ្ថាល ឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន៣នាក់ កាលពីថ្ងៃ សុក្រ​ ១០​ កើត​ ខែ​ បឋមាសាឍ​ ឆ្នាំ​ ច​ សំរិទ្ធសក័​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​ ២២​ ខែ​ មិថុនា​ ឆ្នាំ២០១៨​ វេលាម៉ោង​ ១៤​ និង​ ០០​ នាទី​ នៅចំណុចភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចមូលដ្ឋានបញ្ញាក់ថា កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល បានល្បាតក្នុងភូមិសាស្រ្ត​ខាងលើបានប្រទះបុគ្គលសង្ស័យចំនួន៣​នាក់​ រកឃើញម្ស៉ៅក្រាមពណ៌សថ្លា​ ចំនួន​២១​កញ្ចប់​ ក្រោយមកយើងបាននាំខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ៖
១.ឈ្មោះ​ ដួង​ វីរ:​ ភេទ​ ប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន​ ១២ កញ្ចប់តូច (ជាអក្នជួញដូរគ្រឿងញៀន)

២.ឈ្មោះ​ ហៀង​ ថាត់​ ភេទ​ ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន​ ០៧ កញ្ចប់តូច (ជាអក្នជួញដូរគ្រឿងញៀន)មានទីលំនៅភូមិអូរនាង​ សង្កាត់ផ្សារកណ្តាល

៣.ឈ្មោះ សុខា​ សៅ​ ភេទ​ ប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន​ ២​ កញ្ចប់តូច (ជាអ្នក ជួញដូរគ្រឿងញៀន)​ មានទីលំនៅភូមិអូរឬស្សី​ សង្កាត់ផ្សារកណ្តាល។

ជនសង្ស័យក្រោយពីកម្លាំងសមត្ថកិច្ចសួរនាំបានឆ្លើយសារភាពថាពួកគេបានប្រព្រឹតដួចសមត្ថកិវ្ចចោទសួរមែន។ជនទាំង៣នាក់ក្រោយពីការសួរនាំនិងបញ្ជូនទៅអធិការក្រុងប៉ោយប៉ែតដើម្បីរៀបចំសំណុំរឿងបន្តនញ្ជូនទៅដ្នងការខេត្តបន្ទាយមានជ័យចាត់ការបន្តរ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print