អាជ្ញាធរខេត្តត្បូងឃ្មុំមើលរំលងឬធ្វើមិនឃើញទីតាំងល្បែងសុីសងជល់មាន់នៅច្រកដូង៧ដើម? ?

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ ទីតាំងបនល្បែងជល់មាន់និងល្បែងជាច្រើន​ ប្រភេទទៀតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំពីដើម (ដូង7ដើម) កំពុងដំណើរការ​ យ៉ាងគគ្រឹកគគ្រេង ដោយគ្មានអាជ្ញាធរថ្នាក់ណាចាត់​ វិធានការបង្ក្រាបឡើយ។

ការមិនចាត់វិធានការបង្ក្រាបបែបនេះ ត្រូវបានប្រភព​ មួយចំនួនបង្ហើបឲ្យដឹងថា អ្នកបើកទីតាំងល្បែងស៊ីសងខាងលើមានខ្សែធំ និងម្យ៉ាងពួកគេបានរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធរខេត្តត្បូងឃ្មុំអស់ហើយ ដូច្នេះទើបបើក​ លេងបានដោយសេរីបែបនេះ។

បច្ចុប្បន្នល្បែងសុីសងត្រូវបានគេចាត់ទុកថា​ ជាដើមចមនៃបទល្មើស​ ហើយក៏ជាបញ្ហាគ្រោះថ្នាក់សម្រាប់សង្គមផងដែរ​ ប្រសិនបើអាជា្ញធរមិនមានចំណាត់ការទេនោះ។

ប្រជាពលរដ្ឋរស់នៅស្រុកមេ មត់បានរិះគន់ទៅលោកអភិបាលស្រុកមេមត់និងលោក អភិបាលខេត្តត្បូងឃ្មុំ ថាបានបណ្ដែបណ្ដោយឲ្យមានកើតល្បែងសុីសងឲ្យក្នុងមូលបង្កអសន្តិសុខនៅក្នុងទឹកដីរបស់ដោយមិនមានវិធានការទប់សង្កាត់ឬបង្ក្រាបឡើយ ៕​ នគរ​ដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print