ទីតាំងល្បែងសុីសងជល់មាន់នៅច្រកដូង៧ដើម ជ្រកក្រោមអាជ្ញារបន័កាសុីណូ សង្ស័យមិនទាន់មានច្បាប់ត្រឹមត្រូវ?? (មានវីដេអូ​)

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ ទីតាំងបនល្បែងជល់មាន់និងល្បែងជាច្រើន​ ប្រភេទទៀតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំពីដើម (ដូង7ដើម) កំពុងដំណើរការ​ យ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានអាជ្ញាធរថ្នាក់ណាចាត់​ វិធានការបង្ក្រាបឡើយ ពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ ដែលជាអ្នកមើលការខុសត្រូវនេះតែម្តង ។

ចំណែកមេការនៅកន្លែងជល់មាន់ម្នាក់ ឈ្មោះ ហេង បានប្រាប់អ្នកសារពត៍មានថា កន្លែងទីតាំងល្បែងរបស់គេ មាន សជណ ។
ចំណែកអ្នកច្បាប់បានប្រាប់ថា មាន សជណ គឺនៅមិនទាន់មានច្បាប់ពេញលេញពីរដ្ឋាភិបាលទេ ។ ទាល់តែកាសុីណូនិងសាងសង់ឲ្យត្រូវក្បួនខ្នាតស្តង់ដារទើបរដ្ឋចេញច្បាប់ឲ្យ ។

ហេតុដូចនេះអាចម្ចាស់ទីតាំងកាសុីណូអោបតែ សជណ ដោយអាចមិនចាំបាច់ស្ថាបនាសាងសង់សំណង់អាគារឲ្យត្រូវស្តង់ដារ ហើយក៏មិនបាច់លើកស្លាកយីហោផងដែរព្រោះមិនអស់លុយបង់ពន្ធចូលរដ្ឋ ។

បច្ចុប្បន្នល្បែងសុីសងត្រូវបានគេចាត់ទុកថា​ ជាដើមចមនៃបទល្មើស​ ហើយក៏ជាបញ្ហាគ្រោះថ្នាក់សម្រាប់សង្គមផងដែរ​ ប្រសិនបើអាជា្ញធរមិនមានចំណាត់ការទេនោះ។

ប្រជាពលរដ្ឋរស់នៅស្រុកមេមត់បានរិះគន់ទៅសម្ថកិច្ចជំនាញថ្នាក់លើ ពិសេសរដ្ឋាភិបាលនិង នាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ ដែលជាអ្នកមើលការខុសត្រូវនេះតែម្តង ។ថាបានបណ្ដែបណ្ដោយឲ្យមានកើតល្បែងសុីសងឲ្យក្នុងមូលបង្កអសន្តិសុខនៅក្នុងទឹកដីរបស់ដោយមិនមានវិធានការទប់សង្កាត់ឬបង្ក្រាបឡើយ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print