ជនសង្ស័យ៣នាក់ បានឆក់ទួរស័ព្ទដៃ បុរសជនជាតិចិន ម្នាក់បានស​ម្រេចត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនភ្លាម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាព​ ឆក់ទួរស័ព្ទដៃ ពីបុរសជនជាតិម្នាក់កំពុងតែនិយាយទួរស័ព្ទ បានសម្រេចហើយជនសង្ស័យព្យាយាមជិះម៉ូតូរត់គេចខ្លួនតែត្រូវសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនភ្លាមៗតែមង្ត។ កាលវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០១៨នៅចំណុចផ្លូវលេខ២៣២ ស្ថិតនៅ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមសម្ដីពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានជនជាតិចិនកំពុងតែនិយាយទួរស័ព្ទ ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ ម៉ាកហុងដា BeAT សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១GW.9500 ហើយក៏បានធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីបុរសជនជាតិម្នាក់ ដែរកំពុងតែឈរនិយាយទួរស័ព្ទ បានសម្រេចហើយជនសង្ស័យ ក៏បានជិះម៉ូតូ រត់គេចតែត្រូវសមត្ថកិច្ចខណ្ឌ៧មករាដែរប្រចាំការនៅក្បែរនោះបាននាំគ្នាដេញចាប់ឃាត់ខ្លួនភាមៗ តែមង្ត។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច សួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចាត់ការបន្តតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print