បីពន្លាករងរបួសបីកន្លែង​ អំពើហិង្សារវាងកម្មករជៀរជ័រដូចគ្នា​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖ កម្មករជៀរជ័រពីរនាក់​ បានប្រើហិង្សាដាក់គ្នា​បណ្តាលអោយភាគីម្ខាងរងរបួសបីកន្លែង​ បន្ទាប់ពី​ពួកគេកើតមានទំនាស់ពាក្យសម្តី​ ។ ជនសង្ស័យ​ត្រូវ​បាន​នគរ​បាល​ឃាត់ខ្លួនកាលពីវេលាម៉ោង១២​ ថ្ងៃពុធ ១៥កេីត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨​ នៅចំណុចឡូត៍កៅស៊ូលេខ34.A ភូមិ ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នគរ​បាល​បានអោយដឹងថា​ ករណី​នេះ​បង្កឡើងដោយជន​ សង្ស័យឈ្មោះ​ ហ៊ីម សាវី ភេទប្រុស​ អាយុ30ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរកម្មករជៀរជ័រកៅស៊ូ រស់នៅភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ នគរ​បាល​បន្តថា​ ជននេះបានធ្វើសកម្មភាពយកពន្លាកជៀរជ័រកៅស៊ូចាក់ទៅលើជនរងគ្រោះឈ្មោះឆែម ឈឿន ភេទប្រុស អាយុ ៣៥
ឆ្នាំជាតិខ្មែរ មុខរបរកម្មករជៀរជ័រដូចគ្នា រស់នៅភូមិ-ឃុំ ជា
មួយគ្នាបណ្ដាលអោយរងរបួសចំនួន០៣កន្លែង ចំខ្នងខាង
ឆ្វេង០១កន្លែង និងចំខ្នងខាងស្ដាំ០២កន្លែង ។

នគរ​បាល​បានបញ្ជាក់ថា​ អំពើហិង្សានេះមូលហេតុផ្តើមឡើងដោយទំនាស់ពាក្យសំដីនឹងគ្នា។

នគរ​បាល​ប្រាប់ថា​ ក្រោយពេលទទួលបានព៌តមានភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហ
ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ឃាត់ខ្លួុនជនសង្ស័យឈ្មោះហ៊ីម សាវី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំកសាងសំនុំរឿងបញ្ជូនទៅអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី​ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print