អ្នកបើកបររថយន្តធុនធំធ្វេសប្រហែល កៀរនិងកិនមនុស្ស៣នាក់ស្លាប់នៅច្រាំងចំរេះ

ចែករំលែក៖

ភ្នំពេញ ៖ មួយគ្រួសារ៣នាក់ ត្រូវរថយន្តកៀរនិងកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ក្នុង ដំណើរស្របទិសគ្នា នៅមុខប៉ុស្តិ៍ច្រាំងចំរេះ១  ផ្លូវជាតិលេខ៥ ក្រុមទី២ ភូមិ២ សង្កាត់ ច្រាំង​ចំរេះ១ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង១១និង៥នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។

នគរបាលឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តដឹកទំនិញធុនធំម៉ាក​មីស៊ុយបីស៊ី ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខPP-2260 ចង្កូតស្ដាំ បើកបរដោយឈ្មោះ ខូវ ខែ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិពោធីព័ទ្ធ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។

នគរបាលបន្តថា ចំណែកជនរងគ្រោះ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយខ្មៅ បើកបរ ដោយឈ្មោះ ម៉ាត់ សារី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរអីស្លាម មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេខ១០៥៧  ក្រុមទី៥ ភូមិ២ សង្កាត់ច្រាំចំរេះ១ ខណ្ឌឬស្សីកែវ រួមដំណើរ ជាមួយពីរនាក់ទៀត ឈ្មោះសេត រ៉ូសីកា ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរអីស្លាម មាន ទីលំនៅផ្ទះលេខ១០៦៣ ក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ,និងម្នាក់ទៀត  ឈ្មោះ ម៉ាត់ សារីណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរអីស្លាម មុខរបរកម្មករកាត់ដេរ ។ អ្នក​ទាំង៣នាក់ ត្រូវបានស្លាប់នៅកន្លែងកើតហេតុ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ថ្ងៃកើតហេតុរថយន្ត​និងម៉ូតូធ្វើដំណើរ ស្រប​​ទិសគ្នា ពីជើងទៅត្បូង ព្រែកព្នៅ-ភ្នំពេញ ។​លុះធ្វើដំណើរមកដល់ចំណុច​កើតហេតុ​អ្នកបើរបររថយន្តធ្វេសប្រហែសក្នុងការបញ្ជាចង្កូត បានកៀរម៉ូតូដួលត្រូវរថយន្តកិនចំ ក្បាល​អ្នកទាំង៣នាក់ បណ្ដាលឲ្យស្លាប់ភ្លៀមៗនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថិចខណ្ឌនិងប៉ុស្តិ៍បានចាប់ឃាត់អ្នកបើករថយន្តបង្កហេតុ​ និងរថ​យន្ត-ម៉ូតូជនរងគ្រោះ ប្រគល់ជូនទៅឲ្យកំលាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវ​គោក​រាជ​ធានីភ្នំពេញចាត់ការតាមនីតិវិធី ។

ចំណែកសពទាំង៣នាក់បានប្រគល់ជូនក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print