ខេត្តស្ទឹងត្រែង ៖ ក្រុមអង្គការវាយអេដ៍ថ្នាក់ជាតិ ចុះបង្ក្រាបឈ្មួញដុះស្លែដាក់លក់សាច់សត្វព្រៃរស់នឹងងាប់យ៉ាងអណាធិប្បតេយ្យ នៅលើទីផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខណៈអាជ្ញាធរក្រុងនឹងសមត្ថកិច្ចជំនាញឃើញមិនបង្ក្រាប ព្រោះតែយល់ញាត្តិ ហេតុការបង្ក្រាបនេះធ្វើឡើង នៅកែងផ្សារខាងកើតឈាងខសងជើងទល់មុខផ្ទះលក់ថ្នាំពេទ្យតាសី ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង វេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃសុក្រ ២រោច ខែបឋបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។
ប្រភពពីអាជីវកលក់ដូរគ្រឿងទេសបាននិយាយថាៈ ការលក់ដូរសាច់សត្វព្រៃនេះមាន ជាយូយាណាស់មកហើយ មុខឈ្មួញដដែលៗ មិនដែលឃើញសមត្ថកិច្ចមេព្រៃ ក្នុងខេត្តចុះបង្ក្រាបម្តងណាទេ ឃើញមានតែអង្គការសម្ព័នមិត្ត ហៅកាត់ថាវាយអេដ្ឌ៍ទេ ចុះបង្ក្រាបយូៗម្តង ចំណែកអង្គការនេះដូចជាបាត់យូខែដែទើបឃើញមកបង្ក្រាបម្តងទៀត ប្រហែលជាអង្គការនេះគាត់ទុក ឲ្យឈ្មួញទាំងនេះធំធាត់ដែរទេដឹង។
ប្រភពដដែលបានបន្តថាៈ ពួគគាត់ឆ្ងល់ថាហេតុអីបង្ក្រាប បានតែសាច់សត្វព្រៃតិចតួច អ្នកលក់មានច្រើនកន្លែង ហើយជួនកាលឃាត់ខ្លួនបាន ទាំងអ្នកលក់ជាមេឈ្មួញដុះស្លែ ផងដែរតែក្រោយមក ឃើញឈ្មួញនោះមកលក់ដដែល ដូចជាគ្មានរឿងអ្វីឡើយ ហើយដូចជាមិនរៀងចាលសោះ តើច្បាប់បរបាញ់សត្វព្រៃយកមកលក់យ៉ាងអណាធិប្បតេយ្យនេះ មានទោសកម្រឹតណាឬក៍អត់មានទោសទេ ព្រោះសាច់សត្វព្រៃទាំងនេះជា សត្វដ៍កម្រជិតផុតពូជន៍ទៀតផង ហើយច្បាប់បានហាមឃាត់ទៀត បែជាសមត្ថកិច្ចមានតួរនាទី ស៉ីប្រាក់បៀវត្សរដ្ឋមិនធ្វើការ តើរដ្ឋមន្ត្រីក្រសួងកសិកម្ម គួរតែចាត់ការបែបណាចំពោះ មន្ត្រីអសកម្មការងារទាំងនេះ៕
មន្ត្រីអង្គការសម្ព័នវាយអេដ្ឋបាននិយាយថា ការចុះបង្ក្រាបនេះគឺធ្វើឡើងដោយសម្ងាត់ហើយលក្ខការផងដែរ មិនអាចឲ្យមេព្រៃខេត្តដឹងបានទេ ព្រោះសុទ្ធតែគ្នាគេបើឲ្យដឹង ឬសហការនោះមិនអាចបង្ក្រាបបានទេ បង្ក្រាបរួចទើបនាំយកមក សុំខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីដុតបំផ្លាញចោល ឯសត្វរស់ត្រូវបានយកមកប្រលែងក្នុងព្រៃវិញ។
មន្ត្រីដដែលបន្តទៀតថា ចំនួនសាច់សត្វរស់នឹងងាប់១ សាច់ជ្រូកព្រៃ៥២គីឡូគ្រាម
២ សាច់ប្រើស២៣គីឡូគ្រាម
៣ ងៀតជ្រូកព្រៃ៥គីឡូគ្រាម
៤អណ្តើកព្រឹចចំនួន១ស្មើ០,6គីឡូគ្រាម
៥ អណ្តើកបិតមុខចំនួន២ស្មើ១,៥
៦ អណ្តើកភ្នំចំនួន៧ស្មើ៦គីឡូគ្រាម
សរុបមានចំនួន(៨១គីឡូគ្រាម) ៕ ដោយ!មាស សុផាត