បុរសដែលអង្គុយលើស្នោផឹកស្រាស ច្រៀងលេងបណ្តើរភ្លាត់ស្នៀតធ្លាក់ចូលទឹកលង់ស្លាប់នោះរកឃើញសាកសពហើយកាលពីយប់មិញ

ចែករំលែក៖

ភ្នំពេញ ៖ ពាក្យចាស់ពោលមិនខុស «សប្បាយក្លាយជាទុក្ខ» និង «សប្បាយច្រើនកើនបញ្ញា» យ៉ាងណាមិញបុរសចំណាស់ម្នាក់ដែលអង្គុយលើស្នោផឹកស្រា ស ច្រៀងលេងបណ្តើរហើយភ្លាត់ស្នៀតធ្លាក់ចូលទឹកលង់ស្លាប់ហើយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយរាវរកនោះឥឡូវឃើញសាកសពហើយខណះ អណ្តែតឡើង។កាលពីយប់មិញវេលាម៉ោង១១និង២០នាទីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨។

សូមរំលឹកថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រះទឹកត្រពាំងអង្គ ភូមិជ្រេសខាងជើង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។មានបុរសម្នាក់មានឈ្មោះ ប៊ូ ឡាំ អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ភូមិ សង្កាត់កើតហេតុខាងលើ បានទៅអង្គុយលើស្នោហើយផឹកស្រា ស ច្រៀងលេង(ជិះទូកលេងតាមគង្គា)តែជាចៃដន្យ ដុំស្នោនោះបានក្រឡាប់ ធ្វើឲ្យជនរងគ្រោះដាំដូងធ្លាក់ចូលទៅក្នុងទឹកលិចបាត់តែម្តង បង្កឲ្យផ្អើលឆោឡោ សាច់ញាតិ ប្រជាពលរដ្ឋ ចុះរាវរកភ្លាមៗតែរកមិនឃើញ ហើយដឹងថា ជនរងគ្រោះពិតជាស្លាប់ហើយ ដោយសារលង់ទឹកលិចបាត់ រកសពមិនទាន់ឃើញ ក្រុមគ្រួសារ រៀបចំទីកន្លែង មាត់ត្រពាំងទឹកនោះតែម្តង ត្រៀមរងចាំធ្វើបុណ្យនៅរោងបុណ្យរួម មាត់ត្រពាំងទឹក ក៏ប៉ុន្តែ រហូតមកដល់វេលាម៉ោង៣រសៀលនេះទៅហើយ សពនៅមិនទាន់រកឃើញ សូម្បីតែអណ្តែត ក៏មិនទាន់តែ ក្រុមគ្រួសារ បន្តចុះរាវ និងរងចាំសាកសព អណ្តែត៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print