ជារឿយៗថ្នាំញៀនបំផ្លាញគ្រួសារ​! ! ផ្ទះពីរខ្នងត្រូវឆេះអស់​ ទាំងស្រុង​ដោយសារប្តីបែកថ្នាំដុត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ ផ្ទះ​ធ្វើអំពីឈើទំហំ​៧ម៉ែត្រ​គុណ​៨ម៉ែត្រ​ចំនួន​២ខ្នង ប្រក់ក្បឿង​ បានឆេះអស់ទាំងស្រុងនិងបាត់បង់ទ្រព្យ​ សម្បត្តិមួយចំនួុន​ នៅពេល​ម្ចាស់បែកថ្នាំដុតបំផ្លាញចោលដោយខ្លួនឯង​ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​កើត​ឡើង​នៅម៉ោង​១១និង៣០នាទី​ ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៨​នៅចំណុចភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ។

ប្រភពព័ត៌មាន​បានអះអាងថា​ ម្ចាស់ផ្ទះ​ខាងលើនេះជាមនុស្ស​ ញៀនថ្នាំរហូតកើតរោគសរសៃប្រសាទ​ ។ នៅថ្ងៃកើត​ហេតុ​ជនសង្ស័យបាន​បែកថ្នាំរួចបានដុតផ្ទះខ្លួនឯងចោល​ ខណៈ​ប្រពន្ធរត់ស្ទើរមិនទាន់គេចទៅជ្រកផ្ទះអ្នកជិតខាង​ ។

ជនសង្ស័យ​ដែលបានដុតបំផ្លាញជម្រកខ្លួនឯងឈ្មោះ​ លី រ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ ខ្មែរ​ឥស្លាម​ និងប្រពន្ធឈ្មោះកៅ ណះ​ អាយុ៣៩ឆ្នាំ​ ខ្មែរ​ឥស្លាម​ ​។ អ្នកទាំង២នាក់រស់នៅភូមិ-ឃុំខាងលើ​ ។

ប្រពន្ធបានរៀបរាប់​ឧ្យដឹងថា​ ផ្ទះ​២ខ្នងត្រូវបានឆេះអស់ទាំងស្រុង​ ទាំងសម្ភារមួយចំនួនរួមមាន​៖​ ប្រាក់រៀលចំនូន១លាន​ សាបសិបម៉ឺនរៀល​ មាសគ្រឿងចំនួុន៤ជី​ ស្រូវ២ស្បោងធំ​ និងឯកសារគ្រួសារមួយចំនួនទៀត​។ ប្រពន្ធអះអាងថា​ ប្តីគាត់​ ញៀនថ្នាំ​ រហូតក្លាយជាមនុស្សមានសតិមិនប្រក្រតី​ទើបគ្រួសារមួយត្រូវរលាយហិនហោចក្នុងមួយប៉ព្រិចភ្នែក​ ។

បើទោះយ៉ាងណា​ ជនសង្ស័យ​ត្រូវបាននគរបាល​បញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ​ ដើម្បីកសាងសំណុំ​ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់​ការ​តាមនីតិវិធី​ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print