បុរសម្នាក់ត្រូវជនដៃដល់មិនស្គាល់អត្ដសញ្ញាណកាប់បណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាបុគ្គលិកផ្ទះសំណាក់យីហោវីតាម្នាក់ ត្រូវបានជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ យកកាំបិតមកកាប់ចំនួន៥កាំបិត បណ្ដាលឲ្យរបួសធ្ងន់ ខណៈដែលបុរសរងគ្រោះខាងលើ កំពុងអង្គុយកំសាន្ដនៅសួនច្បារមាត់ទន្លេរក្រុងតាខ្មៅ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចលើរបងមាត់ទន្លេរក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ វណ្ណះ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបបុគ្គលិកផ្ទះសំណាក់យីហោវិតា បច្ចុប្បន្នស្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅក្រុងតាខ្មៅ (រងរបួសធ្ងន់) ។ ចំណែកជនសង្ស័យមានគ្នា៤នាក់ ក្នុងនោះជនដៃដល់២នាក់ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ១រំលងអធ្រាត ក្រោយពីជនរងគ្រោះសម្រាកពីការងារជាបុគ្គលិកផ្ទះសំណាក់វិញ ជនរងគ្រោះបានទៅដើរកំសាន្ដនៅសួនច្បារមាត់ទន្លេរក្រុងតាខ្មៅ ខណៈដែលកំពុងអង្គុយនោះក៏ស្រាប់តែមានជនសង្ស័យគ្នា៤នាក់បានជិះម៉ូតូឌុបគ្នា ដោយប្រដាប់ដោយកាំបិតនៅក្នុងដៃ បន្ទាប់មកជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ បានដើរសំដៅមករកជនរងគ្រោះកំពុងអង្គុយ រួចយកកាបិតកាប់ទៅលើជនរងគ្រោះចំនួន៥កាំបិត បណ្ដាលឲ្យរបួសធ្ងន់ដោយពុំដឹងជាមានមូលហេតុអ្វីនោះទេ ។ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានមកព្យាមបាលនៅមន្ទីរពេទ្យ ។ ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ កសាងសំណុំរឿងដើម្បីស្វែងរកក្រុមជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print