លោក លឹម គានហោ ៖ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងថែរក្សាសុខសន្តិភាពនៅ​កម្ពុជា មន្ត្រីរាជការទាំងអស់ចំណុះឲ្យក្រសួង ត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង​ធនធានទឹក​ និងឧតុនិយម ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនោះ លោករដ្ឋមន្ត្រីបានក្រើនរំឭកឡើងនូវស្នាដៃរបស់​រាជរដ្ឋាភិបាល ដឹក នាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានចាប់ផ្តើមពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍ និងរីកចម្រើនលូតលាស់​គ្រប់វិស័យ ។

ជាក់ស្តែងដូចជាវិស័យធារាសាស្ត្ររបស់យើងស្រាប់ ដែលផ្តើមចេញពីប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ៤០៧.០០០ហិកតា ស្មើនឹង​ប្រមាណ១៨ភាគរយ នៃផ្ទៃដីបង្កើនផល នាឆ្នាំ១៩៩៨ រហូតដល់មានលទ្ធភាពស្រោច​ស្រពលើផ្ទៃដីបង្កបង្កើនផល ១.៧១៦.៧២០ ហិកតា ស្មើនឹងប្រមាណ ៥៩ ភាគរយ នៃផ្ទៃដីបង្កបង្កើនផល គិតត្រឹមដំណាច់ឆ្នាំ ២០១៧ ។

ចំពោះវិស័យឧតុនិយម ដែលពីដើមមក យើងស្ទើរតែគ្មានអ្វីសោះ ប៉ុន្តែបច្ចុប្បន្ន យើងមានស្ថានីយរ៉ាដា តេជោសែន ដ៏ទំនើបដែលកំពុងមប្រើឱ្យការព្យាកររបស់យើង ។ លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីផ្នែកធារាសាស្ត្រ និងផ្នែកឧតុនិយម ក៏មានផ្នែកផ្សេងៗ​ទៀតដែលជាសមត្ថកិច្ចរបស់ក្រសួង ក៏មានការរីក ចម្រើនព្រមៗគ្នាផងដែរ ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានរំលឹកណែនាំដល់មន្ត្រីរាជការទាំងអស់របស់​ក្រសួងឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បី​ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថែរក្សានូវសុខសន្តិភាព និងអភិវឌ្ឍប្រទេសឲ្យ​កាន់​តែ​រីកចម្រើនថែមទៀត ៕ សុខខេមរា

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print