ការរុករកកុមារបាត់ខ្លួននៅថៃជិតដល់ចំណុចចុងក្រោយហើយ

ចែករំលែក៖

នៅពេលនេះក្រុម ជួយសង្គ្រោះបាន បំពាក់បំពង់អុកស៊ីសែនបន្ថែម ដើម្បីបន្ត ការមុជទឹកស្វែងរកក្រុមកីឡាករកុមារ១២នាក់និងគ្រូបង្វឹកម្នាក់ នៅក្នុងរូងភ្នំ ថាំលួង ។ ការសង្គ្រោះស្ថិតនៅចំណុចចុងក្រោយ ។

តាមការផ្សាយរបស់សារព័ត៌មានThe Nation នៅព្រឹកថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ថា ក្រុមអាជ្ញាធរថៃបាននិង កំពុងបញ្ចូលខ្យល់ដាក់ក្នុងបំពង់អុកស៊ីសែនប្រមាណ ៧៦៦បំពង់ ហើយចាប់តាំងតែពី យប់ថ្ងៃអាទិត្យមក ដើម្បីបញ្ជូនពួកវាទៅ កាន់ល្អាងទីបីនៃរូងភ្នំ ថាំលួង (Tham Luang) ក្នុងស្រុកម៉ៃសៃ នៃខេត្តឈៀងរ៉ាយ សម្រាប់ឲ្យក្រុមអ្នកមុជទឹកប្រើប្រាស់។

បើតាមការឲ្យដឹងតាមរយៈទំព័រ Facebook របស់កងកម្លាំងជើងទឹកថៃ ក្រុម អាជ្ញាធរថៃបានចាប់ផ្តើមបញ្ចូលខ្យល់ ដាក់ក្នុងបំពង់ផ្គត់ផ្គង់អុកស៊ីសែនចំនួន ៣៥១ បំពង់ថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដោយមានការជួយពីមហាជនថៃទាំង ឡាយ។ ដោយបូកជាមួយបំពង់អុកស៊ី សែនចំនួន ៤១៥បំពង់ ដែលមានស្រាប់ បំពង់អុកស៊ីសែនសរុបទាំងអស់៧៦៦ បំពង់ នឹងត្រូវបានបំពេញខ្យល់ហើយ កិច្ចការនេះនឹងត្រូវចំណាយពេល១២ ម៉ោង។

គួរជម្រាបថា បំពង់អុកសែនទាំងនេះ ក្រោយមកទៀតនឹងត្រូវបានបញ្ជូលនទៅកាន់កំណាត់ល្អាងទីបី នៃរូងភ្នំដ៏ជ្រៅខាង លើនេះ ដើម្បីឲ្យក្រុមអ្នកជំនាញមុជទឹកប្រើប្រាស់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើដំណើរទៅដល់ច្រកបំបែកមួយ ដែលជាកន្លែងក្មេងៗទាំង ១២នាក់ ព្រមទាំងគ្រូបង្វិកបាល់ទាត់របស់ពួកគេម្នាក់ ដែលត្រូវគេជឿជាក់ថា បានជាប់គាំងនៅ ទីនោះ តាំងតែពីថ្ងៃទី២៣ ខែមិថុនាមកម៉្លេះ។

មកទល់នឹងព្រឹកថ្ងៃចន្ទ ដែលជាថ្ងៃទី ៩ នៃការជាប់ខ្លួនរបស់មនុស្សទាំង ១៣នាក់ នៅក្នុងរូងភ្នំនោះ មិនទាន់មាននរណាហ៊ានអះអាងជាផ្លូវការនៅឡើយថា ពួកគេនៅ រស់ឬយ៉ាងណា ខណៈក្រុមសង្គ្រោះបាន ចូលទៅដល់ជិតទីចុងបំផុតនៃរូងភ្នំទៅហើយ ដោយពួកគេជឿជាក់ថា ក្រុម មនុស្សទាំង១៣នាក់ ប្រហែលជាព្យាយាមរុលចូលកាន់តែជ្រៅក្នុងរូងភ្នំ ថាំលួង ដើម្បី ស្វែងរកច្រកចេញ និងគេចពីទឹកជំនន់៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print