បញ្ជូន តៃកុងរថយន្តដឹកទំនិញចាប់ហួយ បុករថយន្តក្រុមអកការដង់ស្លាប់០២នាក់របួសធ្ងន់០២នាក់នៅស្រុកកៀនស្វាយមកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៨ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនបង្ករជាតៃកុងរថយន្តដឹកទំនិញចាប់ហួយ បុករថយន្តក្រុមអកការដង់ស្លាប់០២នាក់របួសធ្ងន់០២នាក់នៅស្រុកកៀនស្វាយមកសាលាដំបូងខេត្តលណ្តាល ដើម្បីបន្តរនីតិវិធីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនបង្ករកំពុងស្ថិតក្រោមការសាកសួររបស់លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ។
ជនបង្ករមាន ឈ្មោះសុិន សុីណា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅខេត្តស្វាយរៀង។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគួរអោយរន្ទត់ ខណះដែលរថយន្ត ដឹកទំនិញចាប់ហួយ បុករថយន្តក្រុមអកការដង់ ពីក្រោយចំយ៉ាងពេញទំហឹង បណ្តាលអោយ មានមនុស្ស០២នាក់បានស្លាប់យ៉ាងអាណោចអាធម៌បំផុតនិង០២នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង២០នាទីឈានចូលថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ១ក្នុងចន្លោះkmលេខ១៨ ១៩ស្ថិតនៅភូមិទួលក្របៅ ឃំុគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមរថយន្តអកការដង់បានធ្វើដំណើរចេញពីភ្នំពេញទៅអ្នកលុះបានមកដល់ត្រង់ចំណុចកើតហេតុក៍រថយន្តនោះខូចហើយអ្នកដែលជិះលើរថយន្តចុះមករុញស្រាប់តែមានរថយន្តដឹកនិញ០១គ្រឿងម៉ាក ហុីយ៉ាន់ដាយពាក់ផ្លាកលេខ​ភ្នំពេញ៣B.៧៣.៨៤បើកបរដោយឈ្មោះសុិន សុីណាភេទប្រុសអាយុ៣១ឆ្នាំរស់ក្រុងស្វាយរៀងនិងមានអ្នកដំណើរចំនួន០២នាក់ ទី០១ឈ្មោះស៊ូ ចាន់ថន
ភេទប្រុសអាយុ២៩ឆ្នាំ(របួសធ្ងន់)  រស់នៅស្រុកព្រះសេ្តចខេត្តព្រៃវែង និងទី០២ឈ្មោះត្រេន ធិភេទប្រុសអាយុ៣០ឆ្នាំរស់នៅជាមួយគ្នា (ស្របទិសគ្នា) លុះមកដល់ត្រង់ចំណុចកើតហេតុបុករថយន្ត  ចំពីក្រោយពេញទំហឹងតែម្តង។

នគរបាលចរាចរណ៍បានបន្តទៀតថា រថយន្តក្រុមអកការដង់ម៉ាកHYUNDA lពាក់ផ្លាកលេខច-៣០.៣៥ ភព.២ បើកបរដោយឈ្មោះកក សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទួលត្នោត ឃំុគគីរ ស្រុកកៀនស្វាយ  ដែលកំពង់ឈប់ធ្វើការជួសជុលដោយមានអ្នកចូលរួមដំណើរចំនួន០៣នាក់ទី០១ឈ្មោះសុខ​ រីភេទ ប្រុស អាយុ៣៨ឆ្នាំ(ស្លាប់)  រស់នៅភូមិទួលក្របៅឃំុគគីរ ទី០២ឈ្មោះគ្រឿន សំនាង ភេទប្រុស អាយុ២៤ឆ្នាំ(ស្លាប់)  រស់នៅភូមិស្ទឹង ឃំុសំរោង ធំស្រុកកៀនស្វាយ និងទី០៣ទឈ្មោះកក វិចិត្រភេទប្រុសអាយុ៣២ឆ្នាំ(របួសធ្ងន់) រស់នៅភូមិទួលក្របៅ ឃំុគគីរ។

ក្រោយពីកើតហេតុបានទទួលព័ត៌មានភ្លាមៗកម្លាំងផ្នែកចរាចរណ៍ស្រុកកៀនស្វាយបានចុះទៅធ្វើការវាស់វែងហើយបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យដោយឡែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងវត្ថុតាងនិងអ្នកបើកបរយកទៅអធិការស្រុកកៀនស្វាយដើម្បីបន្តនិតិវិធីច្បាប់៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print