ភ្នំពេញ : បុរសម្នាក់សង្ស័យស្រវឹងដេកលង់លក់រថយន្តកាមរីហាយប្រ៊ីដពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ២N ៨៧៧៨សេរីឆ្នាំ២០០៧ភ្ញាក់ដេងខ្លួនឡេីងបេីករថយន្តលឿនបួងចង្កូតរថយន្តមិនទាន់ក៏ជ្រុលបុករបងនិងទ្វារផ្ទះប្រជាពលលរដ្ឋក្រោយកេីតហេតុបុរសអ្នកបេីករថយន្តបង្កចុះពីលេីរថយន្តរួចដកសោរថយន្តប្រគល់អោយម្ចាស់ផ្ទះរួចសុំទៅរកលុយសិនហេតុការនេះ កាលវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៥ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណុចផ្ទះលេខ២៦ តាមបណ្ដោយផ្លូវ៤៨០ ក្រុម២៤ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដេីមថ្លូវ ខណ្ឌចំការមន ។
ប្រជាពលរដ្ឋបានរាយការណ៍អោយដឹងថាមុនកេីតហេតុមានបុរសម្នាក់អាយុប្រហែល៣០ឆ្នាំហេីយឃេីញដេកតាមដងផ្លូវស្រាប់តែភ្ញាក់ដឹងខ្លួនបេីករថយន្តបន្តដំណេីរទៅមុខបួងចង្កូតមិនទាន់ជ្រុលបុកទ្វារនិងរបងផ្ទះបណ្ដាលរថយននតខ្ទោចពីចំហៀងខាងឆ្វេងហេីយចំណែកការខូចខាតរបងថ្មនិងទ្វារដែកផងដែរក្រោយកេីតហេតុបុរសជាអ្នកបេីករថយន្តបេីកទ្វារចុះពីលេីរថយន្តរួចដកសោរថយន្តប្រគល់ស្រ្តីជាម្ចាស់ផ្ទះហេីយសុំទៅរកលុយរហូតទាល់តែម៉ោង៩ព្រឹកហេីយនៅតែមិនឃេីញក្រោយមកក៏ស្រ្តីម្ចាស់ផ្ទះប្ដឹងសមត្ថកិច្ចជំនាញវាស់វែងចាត់ការតាមផ្លូវច្បាប់និងទាមទារសំណង៥០០ដុល្លាសហរដ្ឋអាមេរិចដេីម្បីជួសជុលផ្ទះ ។
សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌចំការមនបានប្រាប់ថាបុរសម្នាក់បេីកបររថយន្តកាមរីហាយប្រ៊ីដបេីកតាមផ្លូវ៤៨០ក្នុងទិសដៅពីជេីងមកត្បូងមិនដឹងមូលហេតុអ្វីរេចង្កូតមកខាងឆ្វេងបុករបងថ្មនិងទ្វារដែកផ្ទះបណ្ដាករងការខូចខាងហេីយពេលសមត្ថកិច្ចយេីងចុះមកដល់មិនបានឃេីញបេីករថយន្តបង្កនោះទេក្រោយកេីតហេតុដោយមិនមានអ្នកដោះស្រាយជាមួយផ្ទះរងគ្រោះក៏វាស់វែងយយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនតងចាំស្រាវជ្រាវរកម្ចាស់រថយន្តមកធ្វេីការដោះស្រាយជាក្រោយ ៕