ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ត្រី យឿន ថា អនុប្រធានមន្ទីរភស្ភុភារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកងកម្លាំងចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងនោះដកហូតឈើអារលេខ២ចំនួន ៥០សន្លឹក ស្មើរនឹងជិត ២ម៉ែត្រត្រីគុណប្រគល់មន្រ្តីបរិស្ថានបន្តនីតិវិធី។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃពុធ ៨រោច ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចភ្នំ ១៥០០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី យឿន ថា បានឲ្យដឹងថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងធ្វើការបង្រ្កាបឈើអារ(ញាតិជន) និងដកហូតនូវវត្ថុតាងនេះរួមមាន ឈើអារប្រភេទលេខ២ ចំនួន ៥០សន្លឹក ស្មើរនឹងចំនួន ១,៧៦៧ម៉ែត្រត្រីគុណ វត្ថុតាងជាលទ្ធផលបច្ចុប្បន្នបានប្រគល់ឲ្យមន្រ្តីបរិស្ថាន(ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស) ដើម្បីបំពេញសំណំបែបបទ និងចាត់ការបន្តតាមនីតិវិធី៕ ដោយ បឹុម ពិន