សិល្បករល្បីៗជាច្រើនចេញមុខឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តារាប្រុសស្រីល្បីឈ្មោះជាច្រើនរូប បានបង្ហាញវត្តមាននៅថ្ងៃឃោសនាបោះឆ្នោតដំបូងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ។ សិល្បករទាំងអស់បានបង្ហាះឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) ដោយបានធ្វើការហែក្បួនទ្រង់ទ្រាយធំ ដោយភ្ជាប់គ្នាជាមួយពិធីខួបរម្លឹក៦៧ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ ។

សិល្បករប្រុសស្រីប្រចាំផលិតកម្មនានា សិល្បករក្នុងសមាគមនសិល្បករ សិល្បករក្នុងសមាគមសិល្បៈស្ម័គ្រចិត្តកម្ពុជា តារាសម្តែង តារាចម្រៀង ពិធីករ ពិធីការិនី បានធ្វើដំណើរជួបជុំគ្នានៅទីតាំងមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញដោយមានការចូលរួមពីប្រជាពលរដ្ឋ ប្រមាណជាង១០ម៉ឺននាក់ផ្សេងទៀតផងដែរ។

ថ្ងៃនេះផងដែរគណបក្សប្រជាជនកម្ពុជាធ្វើពិធីបូកបញ្ចូលគ្នារវាងការឃោសនាបោះឆ្នោតឆ្នាំ២០១៨នឹងរម្លឹកខួបនៃការបង្កើតគណបក្សនេះស្ថិត ។មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថាសម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាចូលរួមថ្លែងសុន្ទរកថាបើកយុទ្ធនាការឃោសនាបោះឆ្នោតផ្ទាល់ហើយក្រោយពីបញ្ចប់សុន្ទរកថាក្បួនដង្ហែច្បាប់ផ្តើមទៅកាន់ខណ្ឌរៀងៗខ្លួនក្នុងរាជធានីភ្នំពេញចំណែកនៅតាមបណ្ដាខេត្តទាំង២៤ក៏ដង្ហែក្បួនឃោសនាព្រមគ្នាផងដែរ ។

គួរបញ្ជាក់ដែរថាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ធ្វើឡើងចាប់ពីថ្ងៃនេះថ្ងៃសៅរ៍១០រោជខែបឋមាសាឍឆ្នាំចសំរិទ្ធិស័កព.ស. ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល២១ថ្ងៃគត់ ។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្ស២០ចូលរួមប្រកួតប្រជែងក្នុងនោះគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ត្រូវប្រជាពលរដ្ឋលើកឡើងថានឹងឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print