ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ៖  «ដំឡើងបៀរវត្សមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ជារៀងរាល់ឆ្នាំ នឹងបង្កើនប្រាក់សោធន របស់និវត្តិជន និងអតីតយុទ្ធជនឱ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើង

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងថា ៖  «ដំឡើងបៀរវត្សមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ជារៀងរាល់ឆ្នាំ នឹងបង្កើនប្រាក់សោធន របស់និវត្តិជន និងអតីតយុទ្ធជនឱ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ «ដូចគ្នាកម្មករ និយោជិតវិស័យឯកជនដែរ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជន ដោយមានខ្ញុំព្រះករុណា ខ្ញុំជានាយករដ្ឋមន្ត្រី នឹងរៀបចំបើកប្រាក់បៀរវត្ស ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រាក់សោធន ជូននិវត្តិជន និងអតីតយុទ្ធជនតាមប្រព័ន្ធធានាគារ ក្នុងរយៈពេល២សប្តាហ៍ម្តង»

សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងបែបនេះ នៅក្នុងឱកាសបើកអង្គមិទ្ទិញ និងដឹកនាំ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតដោយផ្ទាល់ ក្រោមការចូលរួមពីសមាជិក សមាជិកា ជិត៦ម៉ឺននាក់ នៅសាលពិរពរណ៌កោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ ៕ នគរដ្រេហ្គន

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print