យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃដំបូងនេះ គេឃើញវត្តមានគណបក្សចំនួន៣ចេញឃោសនាក្នុងនោះគណបក្សប្រជាជនកម្ពុជានាំមុខ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកសៅរ៍ ១០រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គេឃើញគណបក្សចំនួន ៣ ក្នុងចំណោមគណបក្សទាំងចំនួន ១៣ មានវត្តមានចេញឃោសនារកសំឡេងឆ្នោតក្នុងនោះគណបក្សប្រជាកម្ពុជាលេចធ្លោជាងគេ។

តាមប្រភពពីគណៈកម្មការរៀបចំការបោះឆ្នោតបានឲ្យដឹងថា វត្តមានគណបក្សទាំងចំនួន ៣ចេញឃោសនាក្បួនដង្ហែរកសំឡេងឆ្នោតនាព្រឹកថ្ងៃដំបូងនេះ ទី១ គណបក្សប្រជាជនកម្ពុជា ទី២ គណបក្សហ៊្វុនស៊ិនប៉ិច និងទី៣ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំណោមគណបក្សទាំងចំនួន ៣ក្នុងចំណោមគណបក្សទាំងអស់ ១៣ គេឃើញក្បួនដង្ហែរបស់គណប្រជាជនកម្ពុជាលេចធ្លោជាងគេគ្រប់ឃុំស្រុកក្រុងទាំងចំនួន ៦។

ប្រភពបន្តទៀតថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា នៅក្រុងពោធិ៍សាត់ក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ស្រុកកណ្ដៀង និងស្រុកក្រគរក្រោមការដឹកនាំរបស់ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ស្រុកបាកានក្រោមការដឹកនាំរបស់ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧក្សាហកម្ម និងសិប្បកម្ម និងក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ស្រុកភ្នំក្រវាញក្រោមការដឹកនាំរបស់ លោក ទី នរិន្ទ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកភ្នំក្រវាញ ។

ដោយឡែក៖ ស្រុកវាលវែងក្រោមការដឹកនាំរបស់ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ ហើយក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូងនេះឃើញថា ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពជាលេចធ្លោជាងគេ គឺគ្រប់ឃុំស្រុកក្រុងទាំងអស់ ហើយទីស្នាក់ការគណបក្សឃុំតាមបណ្ដាស្រុកក្រុងដង្ហែចូលមិទ្ទិញចប់កម្មវិធី ក្បួនដង្ហែចេញទៅតាមបណ្ដាភូមិឃុំរបស់ខ្លូនវិញ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print