គ្រូបង្រៀនម្នាក់ ត្រូវជនទុច្ចរិតដាក់ថ្នាំយកម៉ូតូទៅបាត់ ខណៈម្ចាស់ដេកសន្លប់នៅលើសួនច្បារក្បែរវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ:បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀននៅសាលាបឋមសិក្សាម្នាក់ត្រូវគេដាក់ថ្នាំសន្តំយកម៉ូតូទៅបាត់
ហើយដេកសន្លប់នៅលើសួនច្បារជិតសាលាវត្តភ្នំដោយគ្មានសម្ថតកិច្ចណាអើពើឡើយ។ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៩ខែកក្ដដាឆ្នាំ២០១៨នៅជិតសាលាវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកគ្រូដែលត្រូវថ្នាំសន្តំមានឈ្មោះ មុំ សេត អាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀននៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្នាក់នៅម្ដុំឬស្សីកែវ។

ប្រភពពត៌មានពីអ្នករត់ម៉ូតឌុបនៅក្បែរកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគឺគាត់បានឃើញបុរសរងគ្រោះមកដេកសន្លប់នៅលើសួនតាំងម៉ោង៨ព្រឹកមកម៉្លះពេលគាត់ចូលទៅសួរនាំបុរសនោះឆ្លើយមកដោយសំលេងតិចៗប្រាប់ថាគាត់ជិះម៉ូតូម៉ាកហុងដាឌ្រីមC125សេរី០១៤ពណ៌ខ្មៅ មិនចាំលេខ ត្រូវគេដាក់ថ្នាំយកទៅបាត់ហើយ។ក្រោយពីប្រាប់ហេតុការណ៍រួចបុរសដែលត្រូវថ្នាំសន្តំគេដេកសន្លប់ទៅវិញដោយមិនមានអ្នករវល់ជាមួយគាត់ជាពិសេសសម្ថតកិច្ចប៉ុស្តិ៍ស្រះចកមិនឃើញចុះមកទេ មិនដឹងថាពួកគាត់រវល់ធ្វើអី្វទេបានជាទុកអោយជនរងគ្រោះដេកសន្លប់នៅលើសួនរហូតដល់ម៉ោង១០និង៣០នាទីទើបមានប្រជាការពារខណ្ឌដូនពេញចុះមកដល់ ហើយហៅរឺម៉ុកម៉ូតូកង់បីដឹកជនរងគ្រោះទៅមណ្ឌលសុខភាពវត្តភ្នំ ដើម្បីអោយគ្រូពេទ្យជួយសង្រ្គោះគាត់អោយដឹងខ្លួនឡើងវិញ ដើម្បីសួរនាំអោយដឹងច្បាស់ថាគេដាក់ថ្នាំយកម៉ូតូគាត់មែនអត់។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពវត្តភ្នំ ហើយប្រជាការពារខណ្ឌដូនពេញកំពុងធ្វើស្រាវជ្រាវដើម្បីរកក្រុមគ្រួសារជនរងគ្រោះអោយមកទទួលយកគាត់ទៅវិញ ហើយគេគ្រាន់តែដឹងថាគាត់ធ្វើគ្រូបង្រៀននៅសាលាបឋមសិក្សាចំរើនរដ្ឋតែប៉ុណ្ណោះ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print