ខឹងប្រពន្ធសុំលែង សុំជានាវិញប្រពន្ធមិនព្រម អារ កខ្លួនឯង ឪក្មេកជួយទាន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ខឹងប្រពន្ឋសុំលែងលះបានយកកាំបិតចិតបន្លែអារ.ក សម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃ ចន្ទ ១២ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៨ នៅក្នុងភូមិសំបួរសង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺ។

នគរបាលក្រុងច្បារមន បានឲ្យដឹងថា បុរសដែលប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងមានឈ្មោះសុខ ខែមអាយុ២៦ឆ្នាំមានមុខរបរជាងជួសជុលរថយន្តរស់នៅក្នុងភូមិសំបួរសង្កាត់ច្បារមនក្រុងច្បារមន។

តាមការបញ្ជាក់ពីសាច់ញាតិជិតខាងរបស់បុរសនេះ បញ្ជាក់ប្រាប់សមត្ថកិច្ចថា ប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះចេះតែអង្គុយសំកកុកមិននិយាយស្តីអ្វីសោះដោយសារតូចចិត្តប្រពន្ឋសុំលែងលះកាលពីល្ងាចថ្ងៃទី៨ខែកក្កដា២០១៨ កន្លងមក បន្ទាប់ពីរូបគេបានព្យាមយាមសុំប្រពន្ឋជានាគ្នាវិញតែខាងប្របន្ឋមិនព្រម។ លុះរំលងបានមួយថ្ងៃធ្វើឱ្យបុរសនោះតូចចិត្តកាន់តែខ្លាំងក៏សម្រេចចិត្តយកកាំបិតចិតបន្លែមកអារ,កខ្លួនឯងមុតចេញឈាមពេញដីក្នុងគោលបំណងសម្លាប់ខ្លួន។ ប៉ុន្តែជាចៃដន្យដោយសារឪពុកម្តាយក្មេករបស់គាត់ឃើញទាន់បានស្ទុះទៅយកកាំបិតពីដៃបុរសនេះទៅបោះចោលហើយបានហៅរថយន្តដឹយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ទើបរួចពីសេចក្តីស្លាប់ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print