រន្ទះអប្រិយប្រល័យជីវិតកុមារីម្នាក់ដែលកំពុងអង្គុយលេងក្រោមផ្ទះស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ អាសូរជីវិតកុមារីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែរន្ទះកំណាចបានបាញ់ កាលពីវេលាម៉ោង៤និង៥នាទី ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ នៅ ភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ញឹម មេសា ភេទស្រី អាយុ ១៣ឆ្នាំ នៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ មូលហេតុ: ក្មេងរងគ្រោះអង្គុយលេងក្រោមផ្ទះ ។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើកោសល្យវិច័យ និងប្រគលសាកសពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យថាមប្រពៃណី ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print