ពលរដ្ឋខ្មែរ៣នាក់ឆ្លងដែនខុសច្បាប់កាប់ឈើក្រញូង ត្រូវបានអាជ្ញាធរថៃបញ្ជូនមកឱ្យកម្ពុជាវិញ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង១១នឹង០០នាទីអាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន០៣នាក់ ប្រុសមកឲ្យកម្ពុជាតាមច្រកអន្តរជាតិជាំដែលថៃចាប់ខ្លួនពីបទឆ្លងដែនចូលទៅកាប់ឈើក្រញ៉ូងខុសច្បាប់ក្នុងទឹកដីថៃកាលពីថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១៨ចូលតាមច្រកជាំផ្សារមឿងម៉ៃ ប្រទេសថៃ ។

ប្រជាពលរដ្ឋខ្មែរទាំង៣នាក់មានឈ្មោះ ៖
១- ឈ្មោះ ក្រាយ ចិន្តា ភេទប្រុស អាយុ១៩ ឆ្នាំរស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
២- ឈ្មោះ ទ្បំ តូច ភេទប្រុស អាយុ១៨ ឆ្នាំរស់នៅភូមិជាមួយគ្នា ។
៣- ឈ្មោះ ហេប ហិល ភេទប្រុស អាយុ២៣ ឆ្នាំរស់នៅភូមិជាមួយគ្នា ។

បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ច ធ្វើការអប់រំឲ្យត្រទ្បប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕ប៉ែន​ នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print