ល្បែងស៊ីសង(ហ្គេមបាញ់ត្រី) ដុះស្លែ លួចលាក់ ត្រូវបានប៉ូលិសចុះបិទ និង ដកហូតទូហ្គេម យកទៅរក្សាទុកនៅអធិការក្រុងបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្ត

បានសហការណ៍ជាមួយអធិការនគរបាលក្រុង និង ការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង ចុះបង្រ្កាប ទីតាំងហ្គេមបាញ់ត្រី ព្រមទាំងឃាត់ខ្លួនបាន ជនសង្ស័យ០២នាក់ប្រុស ដែលមានសារធាតុ រួចប្រគល់មនុសឱ្យទៅការិយាល័យគ្រឿងញៀន ចំណែកវត្ថុតាង ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង តាមបញ្ជារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។

ហេតុការចុះប្រតិបត្តិបង្ក្រាបករណីល្បែងស៊ីសងដុះស្លែ(ហ្គេមបាញ់ត្រី)នោះធ្វើឡើងនៅ វេលាម៉ោង១៦ និង ០០ននាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែន កណ្តាលនគរបាលព្រហ្មទណ្ឌ
 ខេត្តសៀមរាប
បានប្រាប់ថា ក្នុងប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (ហ្គេមបាញ់ត្រី)នោះ ដោយមានការចូលរួមសហការជាមួយអធិការនគរបាលក្រុង និង ការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និង ដោយមានការសម្របសម្រួលពីលោក ថេង សំណាង ព្រះរាជអាជ្ញារង ទើបកម្លាំងជំនាញចូលទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដែលជាអ្នកញៀនថ្នាំ រួចប្រគល់ ឱ្យកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន យកទៅធ្វើការសួរនាំបន្ត ចំណែកវត្ថុតាង យកទៅរក្សាទុកនៅអធិការនគរបាលក្រុង ។

លោកបានបញ្ជាក់ថា វត្ថុតាងដែលដកហូតបានមាន៖ទូហ្គេមចំនួន០៥ គ្រឿង មានគុណភាពចំនួន០៣គ្រឿង ខូចគុណភាព ០២គ្រឿង កៅអីជ័រ ១៥កៅអី ។

បច្ចុប្បន្ន ជនសង្ស័យ ២នាក់ ប្រគល់ឱ្យកម្លាំងជំនាញគ្រឿងញៀន ចាត់ការទៅតាមផ្លូវច្បាប់ ។ ចំណែកវត្ថុតាង ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការនគរបាលក្រុងសៀមរាប រីឯ ទីតាំងបើកហ្គេម ត្រូវបាន ធ្វើការបិទជាបណ្តោះអាសន្ន៕ ប៊ុន​រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print