មន្ត្រីកាំកុងត្រូលរកឃើញភ្លៅមាន់ និងស្លាបមាន់ខូចគុណភាពជាង៧គីឡូក្រាមនៅផ្សារតាពៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ភ្លៅមាន់ និង​ស្លាបមាន់ខូចគុណភាពជាង៧គីឡូក្រាម ដែលក្រុមឈ្មួញយមកលក់ ក្នុងផ្សារតាពៅ ក្រុងបាវិតត្រូវបានមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យ​និងរកឃើញកាលពីព្រឹកថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ។

ប្រភពរាយការណ៍ថា កាំកុងត្រូលខេត្តស្វាយរៀង បានចុះពិនិត្យមុខទំនិញ គោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខមាភាពដល់ពួកគាត់ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ។

មន្ត្រីជំនាញ​បានធ្វើការចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សារតាពៅនាពេលនេះ បានរកឃើញទំនិញខូចគុណភាព(ភ្លៅមាន់ ស្លាបមាន់)បានជាង៧គីឡូក្រាម ជាពិសេសបានដកហូត និងហាមឃាត់ម្ហូបអាហារ ដែលច្បាប់ហាមឃាត់ធ្វើឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពហើយការនាំចូលពីក្រៅប្រទេសតាមច្រករបៀងហើយ បើឲ្យ​ជំនាញរបស់រកឃើញ និងដកហូតយកទៅកម្ទេចចោល ។

ចំណែកអ្នកលក់​ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំ​និញ ដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ​បានយល់ដឹង នូវផលប៉ះ​ពាល់ដល់​សុខភាពនៅពេលដែលប្រើប្រាស់ទំ​និញដែលខូចគុណភាព ។

មន្ត្រីបានអំពាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល​ស្លាកសញ្ញាកាលបរិច្ឆេទ​ឲ្យបានច្បាស់លាស់ មុន​ទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ​ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕​ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print