បញ្ហាអាកាសធាតុ អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ហាម​ទូក​​ទេសចរ​ ឬ​ទូកនេសាទ​ចេញ​ធ្វើ​អាជីវកម្ម​លើលំហរ​សមុទ្រ​

ចែករំលែក៖

ភ្នំពេញ ៖  ស្រប​ពេលមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹងបញ្ជាក់អំពីអាកាសធាតុ ភ្លៀង​ធ្លាក់​បន្តបន្ទាប់ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ ចាប់ពីថ្ងៃទី១២ដល់ ១៨ខែកក្កដា នាតំបន់មាត់សមុទ្រ នៅឯខេត្តព្រះសីហនុឯណេះវិញ អាជ្ញាធរខេត្ត​បានប្រកាសចេញ​សេចក្តី​ជូនដំណឹងបញ្ជាក់ហាម​មិន​ឲ្យ​ទូក​ដឹក​អ្នក​ទេសចរ​ណ៍ចាក​ចេញ​ពីចំណតផែ រីឯ​ទូកនេសាទ​ក៏​មិន​ត្រូវ​ចេញ​ទៅ​នេសាទឡើយ ជាពិសេស​ភ្ញៀវ​ទេសចរតែម្តង ​ត្រូវ​ផ្អាក​ចុះ​លេង​ទឹក​សមុទ្រ ។

អាជ្ញាធរខេត្តព្រះសីហនុបញ្ជា​ក់ថា ៖ ក្រុង​ព្រះ​សីហនុ បើ​គិត​មក​ដល់​ថ្ងៃ​នេះ មាន​ភ្លៀង​ធ្លាក់​ជោកជាំរយៈ២ សប្តាហ៏មក​ហើយ ។ ចំណែក​រលក​សមុទ្រ​ធំៗ​លាយឡំ​ខ្យល់​កន្រ្តាក់​ផង​ដែរ ។ ដោយឡែកសម្រាប់ទូកអូប័រ ល្បឿនលឿន​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​តាម​កោះ នៅ​តែ​ធ្វើ​សកម្មភាព​ជា​ធម្មតា​ ​ដោយ​មុន​ចេញ​ដំណើរ ក្រុម​អ្នក​បើក​អូប័រគេ​បាន​ពិនិត្យ​មើល​ស្ថានភាព​ច្បាស់លាស់ នឹង​ពិនិត្យដឹងពី​ស្ថានភាព​ខ្យល់ ទើប​ចេញ​ដំណើរ តែ សម្រាប់ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៍តូចៗ សាង​សង់​ពីឈើ មិនត្រូវ​ចេញ​ពីផែទេ ។

ក្នុងនោះ អាជ្ញាធរខេត្តក៏បាន​ដាក់បញ្ជា​​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​មាន​ការ​ប្រុងប្រយត្ន័​គ្រប់​ពេល ក្នុង​ការ​ជួយ​សង្រ្គោះប្រជា​ពលរដ្ឋ​ដែល​ជួបបញ្ហា​ផ្សេងៗ ។

ដោយឡែកសម្រាប់បណ្តារាជធានីខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ ការធ្លាក់ភ្លៀងនឹងថយមកក្នុងកម្រិតតិច។ រីឯខេត្តដទៃទៀតនឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុង​បរិមាណពីមធ្យមទៅច្រើន ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print