ចោរ២នាក់ឆក់កាបូបជនបរទេសមិនបានសម្រេចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ចោរ២នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយជនបរទេស៤​នាក់ តែមិនបានសម្រេចគេចខ្លួនដោយសុវត្ថិភាព

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ជាង៧យប់​ថ្ងៃពុធ ១៤រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាម​បណ្តោយ​ផ្លូវ​លេខ៥១ ខាងមុខផ្ទះសំណាក់មួយកន្លែង ​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​ ។

ប្រភពពត៌មានពីអ្នកឃើញ​ហេតុការណ៍​បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនបរទេស​៤​នាក់ ជាជនជាតិ​ម៉ា​ឡេ​ស៊ី​ កំពុង​តែ​ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ៥១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ដើរមក​ដល់​ចំណុច​កើតហេតុ​ ​ស្រាប់តែមាន​ជនសង្ស័យ​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មកក្បែរ​ជនជាតិ​ម៉ា​ឡេ​ស៊ី​ទាំង​៤​នាក់​នោះ ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយពី​ស្ត្រី​ជនជាតិ​ម៉ា​ឡេ​ស៊ី ប៉ុន្តែ​សំណាងល្អ​ឆក់​មិន​បាន​សម្រេច ដោយសារ​តែ​ជន​រង​គ្រោះ​បាន​ទាញ​ប្រតាយប្រតប់​មក​វិញ រួច​ស្រែ​កឆោឡោឡើងទើប​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បើក​ម៉ូតូ​រត់​ចូល​ក្នុង​ផ្លូវឌឿងហែម​បាត់​​ស្រមោល​ ។

បន្ទាប់ពី​​កើតហេតុ ជន​រង​គ្រោះ​នឹកឃើញ​ថា​មិន​មាន​បាត់បង់​ទ្រព្យសម្បត្តិ ហើយ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ក៏​ឡើង​ជិះ​ម៉ូតូ​សណ្តោងរ៉ឺម៉ក​ទៅ​សណ្ឋាគារវិញ​បាត់​ទៅ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print