បុរសជនជាតិស្បែកខ្មៅ២ក្រុមឈ្លោះប្រកែកឈានបង្កហិង្សាត្រូវសមត្ថកិច្ចនាំយកមកសាកសួរនាំ

ចែករំលែក៖

ភ្នំពេញ : បុរសជនជាតិស្បែកខ្មៅ២ក្រុមមានជំលោះទាក់ពាក្យសំដីនិងឈានដល់បង្កហិង្សាវាយតបបណ្ដាលអោយរបួសស្រាលក្រោយកេីតហេតុបង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនយកមកប៉ុស្តិ៍ដេីម្បីសាកសួរនាំហេតុការនេះ កាលវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៣ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណុចផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់ថាមានបុរសជនបរទេសស្បែកខ្មៅ២ក្រុមបានមានជំលោះពាក្យសំដីរហូតឈានដល់បង្កហិង្សាវាយតបគ្នាហេីយក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ក៏នាំកម្លាំងចុះទៅដល់កន្លែងកេីតហេតុហេីយនាំមកនគរបាលប៉ុស្តិ៍ទាំងភាគីសងខាងដេីម្បីសាកសួរនាំពីអង្គហេតុអ្វីបានជាបង្កហិង្សាដាក់គ្នា ។

សមត្ថកិច្ចនគរបាលនាយកដ្ឋានការិយាល័យជនបរទេសបានសហការជាមួយនគរបាលប៉ុស្តិ៍ទំនប់ ខណ្ឌចំការមនដោយបុរសជនស្បែកខ្មៅ៤នាក់ហេីយម្នាក់បានបង្កហិង្សាវាយតបរបួសតិចតួចហេីយក៏ត្រួតពិនិត្យឫឯកសារលិខិតឆ្លងដែនមាន៣នេះបញ្ជាក់ថាជាជនជាតិនីហ្សេរីយ៉ាមាន៣នាក់ក្នុងចំនោមម្នាក់ដែលបុរសជនជសតិស្បែកខ្មៅវាយរបួសតែមិនស្គាល់ដោយគ្មានលិខិតឆ្លងដែនបញ្ជាក់ជាជនជាតិអ្វីអោយពិតប្រាកដនោះរងចាំយកទៅការិយាល័យជនបរទេសដេីម្បីសាកសួរនាំបន្តទេីបដឹងច្បាស់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print