លោក អូស្មាន ហាស្សាន់៖ សហគមន៍ខ្មែរឥស្លាម៣ស្រុក ក្នុងខេត្ដកំពង់ឆ្នាំងជាង១ពាន់នាក់ ប្តេជ្ញាគាំទ្របោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជានីតិកាលទី៦ ដើម្បីបានមេដឹកនាំល្អ

ចែករំលែក៖

កំពង់ឆ្នាំង៖ សហគមន៍ខ្មែរឥស្លាមអ្នក ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀ និងក្រុងកំពង់ឆ្នាំង រួមជាមួយ ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាម សកម្មជនបក្ស សមាជិក និងមហាជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង១ពាន់ នាក់បានជួប ជុំគ្នាធ្វើការប្តេជ្ញា ចិត្ដថា និងត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃ២៩ កក្កដា ២០១៨នេះ គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស ឱ្យមានការរីក ចម្រើន រុងរឿងទៅថ្ងៃអនាគត ។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែល លោកអូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី អមដំណើរដោយសហការី បានអញ្ជើញសំណេះសំណាល នៅភូមិស្រែប្រិយ ឃុំអូរឫស្សី និង ភូមិអូរ សណ្តាន់ ឃុំរលាប្អៀ នៅរសៀលថ្ងៃសុក្រ១កើត ខែទុតិយាសាឍ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែកក្កដា ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ហើយក៏សូមអោយការប្តេជ្ញា ចិត្ដចំពោះការ គាំទ្រនេះ នៅដិតជាប់នឹងដួងចិត្ត និង កាយវិការនៃការចូលរួមរបស់បងប្អូនដោយឆន្ទៈមុះមត់ ដើម្បីសុខសន្តិភាព សេរីភាព យុត្ដិធម៏ ប្រជាធិបតេយ្យ
និងការអភិវឌ្ឍ តទៅមុខជាបន្តបន្ទាប់។

បន្ទាប់មកលោកប្រធានគណៈចលនា និងលោកស្រីក៏បាន បន្ដដឹកនាំសហការី បន្ដចុះជួបសំណេះសំណាល និង ផ្សព្វ ផ្សាយគោលនយោបាយទាំង ១១ ខ របស់គណបក្សប្រជាជនកម្ពុជា នៅឯភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជូនបងប្អូនប្រជា ពលរដ្ឋ ជាង១ពាន់ នាក់ ចូលរួមស្ដាប់ ដោយយកចិត្ដទុកដាក់បំផុត ។លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើងនិងមានការរីកចម្រើនជាបន្តបន្ទាប់ រួមជាមួយនឹងគោលនយោបាយល្អៗនានា ដែលបានផ្តល់ជូន និងលះបង់តស៊ូ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ។

លោកបន្តថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រ ពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។ លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។

គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print