ស្រវឹងស្រាជិះម៉ូតូសង់កូរ៉េធ្លាក់ទឹកប្រឡាយ ចុះរាវរកស្រង់បានម៉ូតូMSXមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលមួយ បានធ្វើឲ្យមនុស្សម្នា និងសមត្ថកិច្ចហួសចិត្តគ្រប់គ្នា ខណៈដែលយុវជន២នាក់បាននាំគ្នាជិះម៉ូតូចេញពីក្លិប ក្នុងបំណងត្រឡប់ទៅផ្ទះវិញ តែក៏រេចង្កូតធ្លាក់​ចូលទឹកប្រឡាយទាំងមនុស្សទាំងម៉ូតូ ប៉ុន្តែក្រោយពេលដែលពួកគេរាវស្រង់ម៉ូតូឡើងមកវិញ ក៏ស្រាប់​តែប៉ះម៉ូតូមួយគ្រឿងទៀត ក៏ឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១យប់ រំលងអធ្រាត្រ ឈាន​ចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្ពានដែកទួលពង្រ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

2015_11_18_10_41_17_1

យុវជនទាំង២នាក់ ១.ឈ្មោះម៉េង មឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរព្រូរថយន្តក្រុងស្នាក់នៅក្នុងការ៉ាសឡាន ក្នុងភូមិទូលពង្រ សង្កាត់ចោមចៅ ខណ្ឌពោ​ធិ៍​សែ​នជ័យ​ និង២.​ឈ្មោះផល យ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ ធ្វើការនិងស្នាក់នៅជាមួយគ្នា ទាំង២នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌​ក្រហម ពាក់ស្លាកលេខ កំពង់ធំ 1C-2759 ។

តាមសម្ដីរៀបរាប់របស់យុវជនទាំង២នាក់បានឲ្យដឹងថា មុនពេលកើតហេតុពួកគេទាំង២នាក់ចេញពីក្លិប គោលបំណងត្រលប់ទៅដេកនៅកន្លែងធ្វើការវិញ ដោយបានជិះម៉ូតូ​សង់កូរ៉េ១គ្រឿង​ ធ្វើ​ដំ​នើរតាមផ្លូវ បេតុងទួលពង្រទិសដៅពីកើតទៅលិច ​។ លុះដល់ចំនុចកើតហេតុដោយសារតែផ្លូវងងឹត ហើយអ្នកបើក​បរស្រវឹងផងនោះ​ ក៏បានរេចង្កូតធ្លាក់ពីលើស្ពាន​ដែ​ល​អត់មានបង្កាន់ដៃ ចូលទៅក្នុងទឹកស្អុយទាំងមនុស្សនិងម៉ូតូ​តែមិនបណ្តាលឲ្យរងរបួសទេ។ ភ្លាមៗនោះជនរងគ្រោះម្នាក់បានលឹបទឹករុករកម៉ូតូ ស្រាប់​តែរាវ​បាន​ម៉ូតូ​​១​គ្រឿងនាំគ្នាចងអូសមកដល់លើគោក ដោយសារតែងងឹតមើលអត់ដឹងទេ ទាល់តែលើកមកដល់លើគោកទើបដឹងថា ជាម៉ូតូម៉ាកMSX ពណ៌ស អត់ស្លាកលេខ ដែលមិន​មែនជាម៉ូតូរបស់គេទៅវិញ ​ធ្វើឲ្យជនរង​គ្រោះភ័យស្លន់ស្លោស្មានតែ​ខ្មោចលង ​ក៏ស្រែកហៅឲ្យអ្នកនៅក្បែរនោះ និងអ្នកដំណើរមកជួយមើលនិងរាយការណ៍ទៅ​ស​មត្ថ​កិច្ច​មូលដ្ធានចុះទៅដល់កន្លែងកើតហេតុ ក៏មានការឆ្ងល់ដោយនឹកថាបុរសទាំង២នាក់កុហក ប៉ុន្តែជនរងគ្រោះបានទូរស័ព្ទប្រាប់បងប្អូនឲ្យមកជួយ ដល់ពេល​បង​ប្អូនមកដល់ ជនរងគ្រោះបានចុះរាវរកម្តងទៀតក៏ប៉ះត្រូវម៉ូតូសង់កូរ៉េរបស់គេវិញក៏នាំគ្នាស្រង់មកដាក់លើគោកតែម្ដង ។

ក្រោយពេលកើតហេតុម៉ូតូទាំង២គ្រឿងនិង​យុវជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរបំភ្លឺនៅ​ប៉ុស្តិ៍នគរ​បាលដង្កោ ដើម្បី​​យកឯក​សារមកបញ្ជាក់​ទើប​ប្រ​គល់ម៉ូតូ​ឲ្យ​ត្រលប់ទៅផ្ទះវិញ។ ចំណែកកម៉ូតូ១គ្រឿងទៀតដែលរកឃើញនៅក្នុងប្រឡាយទឹកនោះ ត្រូវសមត្ថកិច្ច​រក្សាទុកនៅប៉ុស្តិ៍នគរបាលដង្កោ ដើម្បី​ស្រាវជ្រាវ​​ប​ន្តទៀត ៕

2015_11_18_10_41_17_3 2015_11_18_10_41_17

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print