ភ្នំពេញ៖រថយន្តកុងកុនរ័បើកបរខ្វះការប្រុងប្រយត្ន័បានបើកទៅបុករថយន្តព្រុសចំកន្លែងតៃកុងសំណាងល្អអ្នកបើកបរអត់គ្រោះថ្នាក់ដល់អាយុជិវិត ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅផ្លូវបំបែក៦០ម៉ែត្រភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ។
ប្រភពត៍មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តព្រុសពណ៍សមួយគ្រឿងពណ៍សពាកស្លាកលេខភ្នំពេញ2AP 1841បើកបរពីទិសដៅពី ជើងទៅត្បូងលុះដល់ចំនុចផ្លូវបំបែកជា៤ក៏មានរថយន្តកុងកុនរ័ មួយគ្រឿងពណ៍ពាក់ស្លាកលេខព្រះសីហនុ 3A 2677បើកបរពីទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតទៅបុករថយន្តព្រុសយ៉ាងពេញទំហឹងផ្នែកខាងឆ្វេងបណ្តាលកំពិតរួញទ្វារសំណាងមែនទែនដែលអ្នកបើកបរអត់មានគ្រោះថ្នាក់ដល់អាយុជិវិត។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិជើងឯកបានសហការណ៏ជាមួយនគរបាលជំនាញចរាចរណ៏ខណ្ឌដង្កោបានចុះមកដល់កន្លែងកើតហេតុធ្វើការវា់វែងបន្ទាប់មកក៏យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ តាឡឹម