ភ្នំពេញ៖ មានការពញាក់អារម្មណ៍តារាសម្តែងស្រី ពៅ លីដា ជាហូរហែរក្នុងថ្ងៃខួបកំណើតដែលធ្វើឲ្យនាងរំភើបខ្លាំងសម្រាប់ឆាំនេះ។ អ្វីដែលនាងកាន់តែពេញចិត្តខ្លាំងសម្រាប់ខួបកំណើតក្នុងឆ្នាំនេះគឺនាងនិងម្តាយបានរៀបចំកម្មវិធីចែកទានមួយសម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងតំបន់មួយ ។
នំខួបកំណើតជាច្រើនរបស់មិត្តភ័ក្កិបងប្អូន បានធ្វើឲ្យតារាស្រី ពៅ លីដា រំភើបខ្លាំងស្ទើរស្រក់ទឹកភ្នែក។ នាងថាទោះមិនបានរៀបចំពិធីធំដុំប៉ុន្តែទឹកចិត្តស្រលាញ់រាប់អានរបស់អ្នកនៅជុំវិញខ្លួននាងគឺកាន់តែច្រើន។ អ្វីដែលកាន់តែរំភើបគឺក្រោយពីម្តាយនាងបានរៀបចំកម្មវិធីចែកទានទៅដល់ពលរដ្ឋក្រីក្រប្រមាណជាង១០០ នាក់ នៅវត្តព្រះធាតុជិតរង្វង់មូលគួរស្រូវ ។នាងស្នើមិនបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលត្រូវចំណាយលើការចែកទានផ្ទាល់ខ្លួនខាងលើ ប៉ុន្តែនាងបញ្ជាក់ថា សម្ភារៈនៅក្នុងនោះមានសម្លៀកបំពាក់ ចំណីអាហារ សម្ភារៈសិក្សាជាដើម។
នាងថានេះគឺជាកាដូធំមួយដែលម្តាយនាងផ្តល់ឲ្យ ព្រោះនាងកាន់តែមានអារម្មណ៍ជ្រះថ្លា ខ្លាំងក្រោយបានជួបសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាក ហើយបើទោះបីជាអ្វីដែលនាងនិងម្តាយផ្តល់ជូនពួកគាត់នៅពេលនេះមិនច្រើនប៉ុន្តែវាគឺចេញពីចិត្តអាណិតស្រលាញ់ពិតៗ ហើយអ្វីដែលនាងប៉ងប្រាថ្នាធំបំផុតគឺក្រុមគ្រួសារមានសេចក្តីសុខចម្រើន និងការងារីកាន់តែរីកចម្រើនទៅមុខ៕ ដោយ វឌ្ឍនា