រកឃើញសាកសពជនរងគ្រោះម្នាក់ដែលធ្លាក់ពីលើទូកពេលកំពុងនេសាទ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ បានរកឃើញសាកសពជនរងគ្រោះឈ្មោះ ហួត វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅក្រុម៣ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលធ្លាក់ពីលើទូកពេលកំពុងនេសាទ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០៦:៤០នាទី នៅចំណុច ដាវលេខ៣៣.៧៥ ខាងក្រៅកោះដូង ស្ថិតនៅចំណុចភូមិ៤ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

គួរបញ្ជាក់ថា នៅត្រង់ ចំណុច ដាវលេខ៣៣.៧៥០ខាងក្រៅកោះដូង មានកម្មករ នេសាទម្នាក់បានរអិលជើងធ្លាក់ពីលើទូកចូលក្នុងសមុទ្រនៅពេលដែលមានខ្យល់ព្យុះបោកបក់ខ្លាំងៗ និងមានរលកធំៗ។ នគរបាលថា ជនរងគ្រោះឈ្មោះ ហួត វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរកម្មករទូកនេសាទ ។ បច្ចុប្បន្នមានទីលំនៅក្រុមទី០៣ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

លោក នាក់ ភឿ ដែលជាម្ចាស់ទូកបានឲ្យ ដឹងថា ជនរងគ្រោះបានរអិលជើងដួល ពេលមានព្យុះបក់រលកធំៗ បណ្តាលឲ្យធ្លាក់ចូល ក្នុងសមុទ្ររកមិនឃើញ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print