ខេត្តបាត់ដំង ៖ មន្ត្រីក្រសួងធនធានទឹកបានបញ្ជាក់អំពីស្ថានភាពទឹកស្ទឹងសង្កែនៅព្រឹកថ្ងៃចន្ទនេះថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៨នេះ ទឹកស្ទឹងសង្កែ មានកម្ពស់១២,៥២ម៉ែត្រ គឺខ្ពស់ជាងកម្ពស់ទឹក ដែលបានហក់ឡើងអតិបរមានាពេលថ្មីៗនេះ០,១០មម៉ែត្រ ។
លោកបញ្ជាក់បន្ថែមថា ការហក់ឡើងជាថ្មីនេះ ពុំមានអ្វីគួរឱ្យព្រួយបារម្ភទេ ហើយទឹកនឹងស្រកចុះវិញក្នុងរយៈពេល២-៣ថ្ងៃខាងមុខ ។
លោកអោយដឹងថា ការធ្លាក់ភ្លៀងបន្ថែមក្នុងបរិមាណជាង៦៦មម នៅតំបន់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រស្រុកសំឡូត បានធ្វើឱ្យទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបងហក់ឡើងជាថ្មីម្តងទៀត ។
លោកថា បើទោះជាបែបនេះក្តី សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ពិសេសផ្នែកខាងក្រោមស្ទឹង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕
...