លោកមេបញ្ជាការ វរះសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ប្រជុំផ្សព្វផ្សាយផែនការមួយចំនួនដល់កងកម្លាំងនិងគ្រួសារត្រៀមឯកសារនឹងទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី6កាន់តែខិតមកជិតដល់ ថ្ងៃចន្ទ័ ៤ កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ លោកវរៈសេនីយ៍ឯកស៊ំ សារឿន មេបញ្ជាការ នគបាលវរៈការពារព្រំដែនគោកលេខ ៩០៥ បានប្រជុំប្រចាំខែ ក្រោមអធិបតីភាព របស់លោក វរសេនីយ៍ឯក ស៊ុំ សារឿន មេបញ្ជាការ ដោយមានការអញ្ជើញចូលរួម លោកមេបញ្ជាការរង ទាំង ០៤ លោកនាយ នាយរង ផ្នែក និងប៉ុស្តិ៍ សរុប ២៤ នាក់ ។

ក្នុងឪកាសនេះដែរ លោកមេបញ្ជាការមានមតិណែនាំ និងផ្សព្វផ្សាយ ផែនការការងារមួយចំនួន ដូចជា

១. ណែនាំអោយថ្នាក់ដឹកនាំតាម បណ្តាប៉ុស្តិ៍ និងផ្នែក ផ្សព្វផ្សាយដល់កងកំលាំងនិងគ្រួសារ ត្រៀមឯកសារ នឹងទៅបោះឆ្នោតបានគ្រប់គ្នា

២. កងកម្លាំងដែលនៅតាមបណ្តាប៉ុស្តិ៍ព្រំដែនយកចិត្តទុក្ខដាក់ ក្តាប់សភាពការ តាមដានរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ សហការទាន់ពេលវេលា បង្រ្កាបទប់ស្កាត់ជនអគតិមួយចំនួន តាមបញ្ជាថ្នាក់លើ ។

៣.រាល់សភាពការណ៍ត្រូវរាយការណ៍អោយបានទៀងទាត់តាមពេលវេលាដែលបានកំណត់កន្លងមក៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print