រយៈ​ពេល៣ខែរដ្ឋបាលខ័ណ្ឌ ជលផលបង្ក្រាបនឹងដកហូត ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ឃាត់ខ្លួនជនសង្ស័យ២៥៧ អ្នកយកមកអប់រំ

ចែករំលែក៖

ស្ទឹងត្រែង៖ ឧបករណ៍នេសាទខុសច្បាប់ ជាច្រើនប្រភេទដែលក្រុមឈ្មួញបានលបលួចដាក់តាមដងទន្លេមេគង្គនឹងទន្លេសេកុង ត្រូវបានកម្លាំងខណ្ឌរដ្ឋបាល ជលផលនៃមន្ទីកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្ត សហការជាមួយឆ្មាំទន្លេអភិរក្សសត្វផ្សោត កម្លាំងប៉ុស្តិ៍នគរបាល និងសហគមន៍នេសាទ បានបើកយុទ្ធនាការក្តៅគគុក បង្ក្រាបបទល្មើសនេសាទ ខុសច្បាប់ទ្រង់ទ្រាយធំ ក្នុងរដូវបិទនេសាទនេះ ដោយរឹបអូសបានវត្ថុតាង ជាច្រើនយកទៅដុតកម្ទេចចោល។

យុទ្ធនាការនេះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ រហូតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមដងទន្លេមេគង្គ ទន្លេសេកុងនិងដងទន្លេសេសាន។

ជុំវិញរឿងនេះលោកទុំ នីរ៉ូ ប្រធានខណ្ឌរដ្ឋបាលជលផល ខេត្តបានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងជលផលបានឈាន ទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ និងដកបានម៉ងបណ្តែតក្រឡាធំ ចាប់ពី៧សង់ទីម៉ែត្រ ទៅ៣០សង់ទីម៉ែត្រ ចំនួន៣៨០ត្បូង មានប្រវែងសរុបប្រមាណ ៣០,៤០០ម៉ែត្រ, ដាយចំនួន៥មាត់ ប្រវែង២៥០ម៉ែត្រ, លបប្រើសចំនួន៥ដៃ ប្រវែង១០០ម៉ែត្រ, បានយកទៅដុតកម្ទេចចោល។

លោកបន្តថា នៅក្នុងការបង្ក្រាបនោះ កម្លាំងជលផលបានឃាត់ខ្លួនជនសង្ស័យចំនួន ២៥៧នាក់ ដើម្បីនាំយកទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ ការប្រព្រឹត្តនៅរដូវបិទនេសាទ នឹងបញ្ឆប់ប្រើនូវឧបកតណ៍ខុសច្បាប់នេះតទៅទៀត។

ជាមួយគ្នានេះដែរក្រុមមន្ត្រីខណ្ឌរដ្ឋបាលជលផល បានទទូចសំណូមពរ ទៅកាន់ប្រជានេសាទទាំងអស់ សូមមេត្តាបញ្ឈប់ជាបន្ទាន់ នូវការនេសាទឧបករណ៍ ខុសច្បាប់ទ្រង់ទ្រាយតូច/ធំ ជាពិសេសគប់គ្រាប់បែក បំពល់ ឬឆក់ នឹងចាប់ត្រីមេពូជធំៗ ដែលជាត្រីដ៍កម្រជិតផុតពូជន៍ នឹងត្រីកំពង់ពងវាអាចធ្វើឲ្យ មហន្តរាយដល់មច្ឆាជាតិ ដែលជាធនធានធម្មជាតិរបស់យើង អាចនេសាទបានជាលក្ខណៈគ្រួសារតូចតាចបាន ៕ ដោយ! មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print