ការពិគ្រោះដេញថ្លៃសាងសង់ផ្លូវបេតុងនៅឃុំ វិហារធំ ស្រុកកំពង់សៀមមានរឿងមិនប្រក្រតី

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ការបើកសំណើពិគ្រោះ ថ្លៃសម្រាប់គម្រោងសាងសង់ផ្លូវបេតុង អាម៉េ១ខ្សែ ប្រវែង២២២​ម៉ែត្រ របស់ភូមិ គងមហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃ៤កើត ខែ​ទុតិយាសាឍ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បានដំណើរ ការយ៉ាងរលូន តែតម្លៃធ្លាក់ចុះ មាន កម្រិតតិចតួច ហាក់បីដូចជាការដេញថ្លៃរបៀបចងមុង ។

លោក ឃន ប្រុស នាយករដ្ឋបាល​សាលាខេត្ត និងជាតំណាងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ ចាមបានស្នើសុំឲ្យតំណាងក្រុមហ៊ុនទទួល ម៉ៅការទាំងអស់ ដែលមានវត្តមានចូលរួម ក្នុងការពិគ្រោះថ្លៃនេះ គឺសូមឲ្យដេញថ្លៃ ដោយសេរី និងយុត្តិធម៌ជៀសវាងការឃុប ឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត។ ព្រោះនេះជាកញ្ចប់ថវិការបស់ជាតិ ដែល បានទម្លាក់ចុះមកឲ្យស្រុក ដើម្បីអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃធ្វើយ៉ាង ណាត្រូវឲ្យមានតម្លាភាព និងការសាងសង់ ផ្លូវឲ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេក ទេសផងដែរ។

គម្រោងដែលបានដាក់ឲ្យពិគ្រោះថ្លៃ ខាងលើ គឺជាផ្លូវបេតុងអាម៉េប្រវែង២២២ ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ក្នុងតម្លៃទឹកប្រាក់ប៉ាន់ស្មាន៨៩.៨៦១. ៨០០រៀល ត្រូវបានក្រុមហ៊ុន ចំនួន៤ បាន ចូលរួមដាក់តម្លៃដេញ ។ ចំណែកឯក្រុមហ៊ុន ជាច្រើនទៀតមិនមានវត្តមានចូលរួមរំខាន ដូចការដេញថ្លៃគម្រោងមូលនិធិឃុំនោះទេ ដោយក្រុមហ៊ុន ភិរម្យ រចនា បានដាក់ តម្លៃទាបជាងគេ គឺក្នុងតម្លៃទឹកប្រាក់ចំនួន ៨៦.៦២៣.២០០រៀលគត់ ដែលអាចទទួល បានជោគជ័យក្នុងការដេញថ្លៃគម្រោងនេះ។
ទោះជាយ៉ាងណាសំណើពិគ្រោះថ្លៃនេះ ត្រូវបានប្រធានគណៈកម្មាធិការលទ្ធកម្ម ស្រុក គឺលោក ប៊ិន ឡាដា អភិបាលនៃគណៈ អភិបាលស្រុកកំពង់សៀមនឹងកោះប្រជុំ ពិនិត្យភាពត្រឹមត្រូវនៃការបំពេញសំណើ របស់ក្រុមហ៊ុននីមួយៗក្នុងរយៈពេល៧ថ្ងៃ ទៀតនឹងជូនដំណឹងពីលទ្ធផលសម្រេច ដល់ក្រុមហ៊ុនទាំងអស់បានជ្រាបនៅ ពេលក្រោយ។

លោក ឃន ប្រុស នាយករដ្ឋបាលសាលា ខេត្តកំពង់ចាមបានផ្តាំផ្ញើរដល់ក្រុមហ៊ុន ណាមួយដែលទទួលបានជោគជ័យក្នុងការ ដេញថ្លៃគម្រោងនេះត្រូវអនុវត្តការងារ សាងសង់ផ្លូវឲ្យមានគុណភាពល្អ និងត្រូវ តាមស្តង់ដារបច្ចេកទេស ដើម្បីជាប្រយោជន៍ ដល់ការប្រើប្រាស់ផងដែរ។

សូមបញ្ជាក់ថា ដោយសារកន្លងមកការ ដាក់ដេញថ្លៃគម្រោងម្តងៗតែងតែមាន សកម្មភាពរញ៉េរញ៉ៃ និងមិនប្រក្រតីទៀត នោះ ដូច្នេះការដាក់ពិគ្រោះថ្លៃគម្រោងខាង លើនេះត្រូវបានអភិបាលខេត្តកំពង់ចាម បានដាក់ឲ្យតំណាងចុះត្រួតពិនិត្យសង្កេត ការណ៍លទ្ធកម្ម ក្នុងការពិគ្រោះថ្លៃជា សាធារណៈ ដើម្បីឲ្យដំណើរការដេញថ្លៃ ប្រព្រឹត្តទៅដោយរលូន និងមានភាពសុក្រឹត យុត្តិធម៌។ ទោះជាយ៉ាងណាការពិគ្រោះ គម្រោងខាងលើនេះត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាទៀតផង ដោយកន្លង មកការដាក់ដេញថ្លៃគម្រោងមូលនិធិឃុំ មានតំណាងក្រុមហ៊ុនជាច្រើនបានចូលរួម រកតែកន្លែងទុកឡានមិនបានផង ។

ដោយឡែកខុសគេតែគម្រោងមួយនេះ ដែលមានតែក្រុមហ៊ុន៤មកចូលរួម ហើយតម្លៃធ្លាក់ចុះយ៉ាងទាបបំផុត ដែលត្រូវបានគេសង្ស័យថា ជាការដេញថ្លៃរបៀបចងមុងប៉ុណ្ណោះ ៕  វណ្ណៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print