លោក ត្រាំ រងការរិះគន់ថាទន់ខ្សោយជាងលោក ពូទីន នៅក្នុងជំនួបទ្វេភាគី

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រងការរិះគន់ក្រោយជំនួបជាមួយប្រធានា ធិបតី ពូទីន ថាមានភាពទន់ជ្រាយ ក្រោយ ពេលលោក ត្រាំ ងាយទទួលនូវការប្រកាស របស់ទីក្រុងមូស្គូថា មិនបានជ្រៀតជ្រែក ចូលកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ ២០១៦នោះទេ។

នៅក្នុងសន្និសីទកាសែតរួមនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់ លោក ត្រាំ មិនបានរិះគន់ណាមួយដល់ភាគីរុស្ស៊ីនោះឡើយ ពិសេសគឺប្រធានាធិបតី ពូទីន។ សារព័ត៌មាន The Guardian បានផ្សាយថា លោក ត្រាំ ងាយក្នុងការជឿលើសម្តីរបស់ លោក ពូទីន ពាក់ព័ន្ធនឹងការវាយប្រហារតាមបណ្តាញក្នុងការបោះឆ្នោតកាលពី ឆ្នាំ២០១៦ ដែលជាសកម្មភាពក្រុមចារ កម្មអាមេរិក ចាត់ទុកថា ជាការជួយដល់ លោក ត្រាំ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនាពេលនោះ។

ប្រធានាធិបតី ត្រាំ បានលើកឡើងនៅ ក្នុងសន្និសីទកាសែតថា ពួកគេគិតថារុស្ស៊ីជាអ្នកនៅពីក្រោយការវាយប្រហារតាម បណ្តាញបច្ចេកវិទ្យា។ ពេលនេះមានលោក ពូទីន ឈរនៅទីនេះ គាត់បាននិយាយជា មួយខ្ញុំថា រុស្ស៊ីមិនមែនជាអ្នកវាយប្រហារនោះឡើយ។

លោក ត្រាំ បានបញ្ជាក់ថា ខ្ញុំសូម និយាយឲ្យច្បាស់រឿងនេះ ខ្ញុំឃើញថា មិនមានហេតុផលណាមួយដែលរុស្ស៊ីជាអ្នក ផ្តួចផ្តើមវាយប្រហារតាមបណ្តាញបច្ចេក វិទ្យានោះឡើយ។ ខ្ញុំមានជំនឿជឿជាក់ទៅលើកម្លាំងចារកិច្ចរបស់យើង។ នៅថ្ងៃនេះ ដែរ លោក ពូទីន ក៏បានបញ្ជាក់ពីការពិតខាងលើនោះដែរ។

លោក ត្រាំ ក៏បានគេចនូវសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើលោកមាន ការជឿជាក់លើលោក ពូទីន ជាងក្រុមអ្នក បង្កើតច្បាប់ និងក្រុមចារកិច្ចអាមេរិកទៅទៀតមែនទេ? ជំនួសនូវចម្លើយទាំងនោះ លោក ត្រាំ បានបង្វែរស្ថានការណ៍ទៅលើសារអេឡិចត្រូនិករបស់លោកស្រី ហុីល ឡារី គ្លីនតុន ទៅវិញ។ មិនតែប៉ុណ្ណោះ លោក ត្រាំ បានបញ្ជាក់ថា លោកងាយ ស្រួលនៅក្នុងការយកឈ្នះលោកស្រី ហុីលឡារី គ្លីនតុន នៅក្នុងការប្រកួតនោះ។ វាពិតជារឿងគួរឲ្យអាម៉ាស់ ដែលមានអ្នកសង្ស័យពីលទ្ធផលនៅក្នុងការបោះឆ្នោត។ យើងបានធ្វើយុទ្ធនាការបោះឆ្នោតដ៏ជោគជ័យ ទាំងនោះហើយទើបយើងទទួលបានជ័យជម្នះ។

សារព័ត៌មានស៊ីអិនអិនបានផ្សាយថា សកម្មភាពរបស់លោក ត្រាំ បានបង្កឲ្យ មានព្យុះភ្លៀង នៅទីក្រុងវ៉ាស៊ីនតោន។ ក្រុមអ្នកវិភាគបានលើកឡើងថា នេះជាឈុតឆាកសម្តែងយ៉ាងទន់ខ្សោយបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីអាមេរិក ចំពោះមេដឹកនាំបរទេស។

នៅក្នុងសន្និសីទរួមរបស់លោក ត្រាំ និងលោក ពូទីន ដូចជាចាក់សាំងបន្ថែម ចូលទៅក្នុងភ្លើងពីមន្ទិលសង្ស័យពីការណ៍ ពិតដែលលោក ត្រាំ មិននិយាយអាក្រក់ពី រុស្ស៊ី ក៏ដូចជាចោទប្រកាន់រុស្ស៊ីណាមួយនោះឡើយ។

លោក John Brennan អតីតប្រធាន ក្រុមចារកម្មអាមេរិកបានថ្កោលទោស យ៉ាងខ្លាំងដល់សន្និសីទកាសែតរបស់លោក ត្រាំ នៅ Helsinki គឺជាសកម្មភាព ខុសប្រក្រតី មិនខុសអ្វីពីទង្វើក្បត់។ ការ លើកឡើងរបស់លោក John Brennan មានន័យថា លោក ត្រាំ គួរតែត្រូវបានផ្តន្ទា ទោស។

ក្រុមអ្នកតំណាងរាស្ត្រអាមេរិក មកពី គណបក្សសាធារណរដ្ឋ និងគណបក្ស ប្រជាធិបតេយ្យបានថ្កោលទោសយ៉ាងខ្លាំងទៅលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការចេញមុខគាំទ្រ រុស្ស៊ីប្រឆាំង FBI ជុំវិញការចោទប្រកាន់ថា ទីក្រុងមូស្គូបានលូកលាន់ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។

តែយ៉ាងណាក៏ដោយ ថ្លែងចេញពីទី ក្រុងវ៉ាស៊ីនតោន ប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ផូល រីយ៉ាន (Paul Ryan) បានលើកឡើងយ៉ាង ដូច្នេះថា «លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គួរតែយល់ថា រុស្ស៊ីមិនមែនជាសម្ពន្ធមិត្តរបស់យើងនោះទេ ហើយក៏គ្មានដែរសីលធម៌ស្មើភាពគ្នារវាងសហរដ្ឋអាមេរិក នឹងរុស្ស៊ី ពោលគឺមានតែការបន្តប្រឆាំងនឹងមូលដ្ឋានគ្រឹះនៃតម្លៃ និងឧត្ដម គតិរបស់យើងតែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ជំនួបកំពូលទ្វេភាគីផ្លូវការ ជាលើកដំបូង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើឡើងនៅ ឯវិមានប្រធានាធិបតី នៃទីក្រុងហែលស៊ីន គី ប្រទេសហ្វាំងឡង់កាលពីថ្ងៃចន្ទ។ ប៉ុន្តែ នៅមុនជំនួបនេះ រដ្ឋអាជ្ញាពិសេសអាមេរិកបានដាក់សម្ពាធលើលោក ត្រាំ តាមរយៈ ការចោទប្រកាន់ជាផ្លូវការ លើមន្រ្តីរុស្ស៊ី ១២រូប ជុំវិញការលូកលាន់ចូលកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ដោយសង្ឃឹមថា លោកនឹងលុបចោល ជំនួបនេះ ហើយបង្ហាញពីគោលជំហរម៉ឺងម៉ាត់ចំពោះរុស្ស៊ី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print