តុលាការឃុំខ្លួន ជនដៃដល់ពេលផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នាចាក់មួយដែកឆាបស្លាប់ម្នាក់

ចែករំលែក៖

កណ្តាល​​៖នៅល្ងាចថ្ងៃទី១៦ កក្តដា ២០១៨ លោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនដៃដល់ពេលផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នាចាក់មួយដែកឆាបស្លាប់ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ឃាតកម្ម” ដែលប្រព្រឹត្តិនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ​ ស្រុកកៀនស្វាយ​  ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពីដប់(១០)ឆ្នាំ ទៅដប់ប្រាំ(១៥) ឆ្នាំ។

ជនត្រូវចោទមានឈ្មោះ ឈ្មោះ អុី វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ  មុខរបរមិនពិតប្រាកដ ។

ជនរងគ្រោះ ០១ នាក់ឈ្មោះ ទុំ ប៊ុនធឿន ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ  មានទីលំនៅភូមិឃុំកើតហេតុ
មុខរបរកសិករ។

សាក្សីបានឃើញហេតុការប្រាប់អោយដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យកំពុងអង្គុផឹកស្រាថ្នាំនៅក្បែរ ផ្ទះរបស់ឈ្មោះទូច ផលភេទស្រីអាយុ៦០ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុមានគ្នាចំនួន០២នាក់ផ្សេងទៀត១-ឈ្មោះឃួន សុភ័ក្ត្រា ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ ២-ឈ្មោះម៉ៅ ហេឡូភេទប្រុសអាយុ៣៩ឆ្នាំ
ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល  ។

ពេលកំពុងអង្គុយផឹកស្រានោះជនរងគ្រោះបានដើរមកដល់រួចឈរផឹកស្រាជាមួយជនសង្ស័យបានចំនួន០១កែវ ពេលនោះជនសង្ស័យ នឹងជនរងគ្រោះក៏បានឈ្លោះប្រកែកគ្នា រួចក៏បានប្រតាយប្រតប់គ្នាដោយដៃទៅវិញទៅមក  ពេលនោះឈ្មោះ
ម៉ៅ ហេឡូ ភេទប្រុសបានចូលទៅឃាត់បំបែកចេញ ជនសង្ស័យបានឡើងម៉ូតូជិះចេញបានចំងាយ១០ម៉ែត្រក៏ឈប់ម៉ូតូរួចស្ទុះចូលទៅម្តងទៀតយកវត្ថុរឹងមួយ(ដែកឆាប)ពីចង្កេះចាក់ទៅលើជនរងគ្រោះ ចំដងខ្លួនក្រោមឃ្លៀកខាងឆ្វេងរងរបួសធ្ងន់ ។

ក្រោយពីចាក់ជនរងគ្រោះរួចជនសង្ស័យបានបោះចោលវត្ថុរឹង(ដែកឆាប)នៅក្បែរកន្លែងកើតហេតុរួចឡើងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ ។

ចំនែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកតែជនរងគ្រោះបានស្លាប់មុនពេលយកមកដល់មន្ទីរពេទ្យ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print