អាមេរិកកំពុងតែធ្វើឲ្យប្រទេសផលិតប្រេងប្រឈមមុខតានតឹងដាក់គ្នា

ចែករំលែក៖

កន្លងមកអាមេរិក បានស្នើឲ្យប្រទេស ជាសម្ពន្ធមិត្ត អារ៉ាប៊ីសាអ៊ូឌីត បង្កើនការ ផលិតប្រេង ដើម្បីបំពេញការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារ។ ជាមួយគ្នានោះអាមេរិក បានស្នើឲ្យ ប្រទេសផ្សេងទៀតឈប់ទិញប្រេងពីអីុរ៉ង់ផងដែរ ហើយបើប្រទេសណានៅតែបន្តទិញប្រេងពីអុីរ៉ង់នោះ នឹងទទួលរងការដាក់ទណ្ឌកម្មពីអាមេរិក ។
ការបង្កើនផលិតប្រេងដោយខ្លួនឯងគឺជាទង្វើខុសទៅនឹងគោលការណ៍របស់ ប្រទេសផលិតប្រេង OPEC ។ អីុរ៉ង់ ក៏បាន ព្រមានដល់ប្រទេស OPEC ផងដែរ ឲ្យ គោរពទៅតាមគោលការណ៍ដែលបាន កំណត់មក។ មិនតែប៉ុណ្ណោះអីុរ៉ង់ក៏បាន ព្រមានថា នឹងបិទច្រកសមុទ្រ Homez ប្រសិនបើហាមអីុរ៉ង់ លក់ប្រេងចេញទៅ ក្រៅប្រទេសនោះ ។ ប្រទេសនៅតំបន់ឈូងសមុទ្រនឹងមិនអាចលក់ប្រេងបានឡើយ បើអីុរ៉ង់ មិនអាចលក់ទៅក្រៅបាននោះ។

រដ្ឋមន្រ្តីប្រេងនៃប្រទេសអុីរ៉ង់ លោក ប៊ីហ្សាន ណាំដារ ហ្សង់ហ្គាណេហ៍ (Bijan Namdar Zanganeh) បានឲ្យលើកឡើងថា អង្គការប្រេង OPEC នឹងទទួលរងផលវិបាកធ្ងន់ធ្ងរប្រសិនបើសមាជិកខ្លួននៅតែបន្ត មិនគោរពតាមការប្តេជ្ញា ដែលពាក់ព័ន្ធ នឹងទិន្នផលប្រេង។
បើតាមលិខិតរបស់លោក Zanganeh ផ្ញើជូនទៅកាន់ប្រធានអង្គការ OPEC បានឲ្យដឹងថា ការសម្រេចធ្វើឡើងនៅ ក្នុងសន្និសីទ OPEC លើកទី ១៧៤ ពុំបានផ្តល់សិទ្ធិឲ្យប្រទេសនានាជាសមាជិកផលិតប្រេង លើសពីចំនួនកូតាដែលបាន កំណត់ នោះឡើយ ប៉ុន្តែផ្ទុយទៅវិញបើតាមរបាយការណ៍ប្រចាំខែចុងក្រោយបំផុតរបស់ OPEC កម្រិតផលិតកម្មនៃសមាជិកមួយ ចំនួន នៅខែមិថុនា ឆ្នាំ២០០៨ មានចំនួនលើសឆ្ងាយពីកម្រិតដែលបានព្រមព្រៀងគ្នា។ ដូច្នេះហើយនេះ គឺជាការបំពានលើការប្តេជ្ញារបស់ប្រទេសទាំងនោះ។

គួរជម្រាបថា ក្រសួងការបរទេសអាមេ រិក កាលពីខែមិថុនាបានប្រកាសថា សហ រដ្ឋអាមេរិក បាននិងកំពុងជំរុញឲ្យសម្ពន្ធមិត្តរបស់ខ្លួន បញ្ឈប់ការនាំចូលប្រេងពីប្រទេស អុីរ៉ង់ នៅខែវិច្ឆិកាខាងមុខ។ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យ អារ៉ាប៊ីសាអ៊ូឌីត បង្កើនប្រេងសម្រាប់នាំចេញរបស់ខ្លួន ដើម្បីត្រៀមសម្រាប់ការខ្វះខាតក្នុងតម្រូវការទីផ្សារ ចំពោះករណីដែលការនាំចេញប្រេងឆៅរបស់អុីរ៉ង់មានការធ្លាក់ចុះ។
ជាមួយគ្នានេះដែរ អីុរ៉ង់ បានបង្កើនការទាក់ទាញក្រុមវិនិយោគបរទេស បើទោះបី ជារងសម្ពាធពីអាមេរិក ក្នុងការដាក់ទណ្ឌ កម្មក្តី។ទីភ្នាក់ងារចិនស៊ីនហួ ចេញផ្សាយ នៅថ្ងៃអង្គារ ទី១៧ ខែកក្កដានេះបានឲ្យ ដឹងថា ការប្រកាសមួយដែលត្រូវបាន ធ្វើឡើងដោយលោករដ្ឋមន្ត្រីការបរទេសអុីរ៉ង់ Mohammad Javad Zarif កាលពីថ្ងៃទី១៦ ខែកក្កដា បានបញ្ជាក់ថាប្រទេសអុីរ៉ង់ គឺជា ទីផ្សារដែលមានទំនុកចិត្ត និងសុវត្ថិភាព បំផុតសម្រាប់ អ្នកវិនិយោគបរទេស ។

ដោយសំដៅទៅលើ សម្ពាធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអាមេរិកប្រឆាំងនឹងអុីរ៉ង់ លោក Zarif បាននិយាយថា សាធារណរដ្ឋអ៊ិស្លាម បានជួបប្រទះ ការលំបាកជាច្រើនចាប់តាំង ពីជ័យជម្នះនៃបដិវត្តន៍អ៊ិស្លាម នៅឆ្នាំ ១៩៧៩ ហើយប្រជាជនអុីរ៉ង់គឺជា អ្នក គាំទ្រយ៉ាងខ្លាំងក្លានៃ ប្រទេសនៅក្នុងការ ប្រឈមនឹងសម្ពាធ ។
ការដាក់សម្ពាធអាចបណ្តាល ឱ្យមាន ផលប៉ះពាល់អវិជ្ជមានលើទីផ្សារ ប៉ុន្តែវិស័យ ឯកជន តែងតែដោះស្រាយបញ្ហាទាំងអស់នេះបានជានិច្ចហើយគាត់បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយ តំណាងបរទេសនៅក្នុងប្រទេសអុីរ៉ង់ ។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេ រិក បានប្រកាសកាលពីខែមុនថា សហរដ្ឋ អាមេរិកបានជំរុញ សម្ពន្ធមិត្តរបស់ខ្លួនដើម្បីបញ្ឈប់ការនាំចូលប្រេងពីអុីរ៉ង់ នៅត្រឹមថ្ងៃ ទី៤ ខែវិច្ឆិកា ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print