កាប់ប្រពន្ធស្ទើរស្លាប់ព្រោះតែភ្លើងប្រចណ្ឌគេចខ្លួន១១ថ្ងៃត្រូវជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់អធិការនគរបាលខណ្ឌ ក្រោមបញ្ជារបស់លោកនាយឧត្តមសេនីយ៍ជួនសុវណ្ណអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបង ចាប់ខ្លួនបានកាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅកន្លែង ដែលជននេះលាក់ខ្លួនស្ថិតនៅក្នុងភូមិបួនជួរ ឃុំឃុំបឹងប្រិយ៍ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយពីបុរសរូបនោះគេចខ្លួនមួយរយះខណះធ្វើសកម្មភាពកាប់ប្រពន្ធជាច្រើនកាំបិតផ្គាក់ព្រោះតែភ្លើងប្រចណ្ឌបណ្ដាលឲ្យរងរបួសធ្ងន់ស្ទើរស្លាប់ ។

នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើនោះឈ្មោះហ៊ន រិទ្ធី អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិព្រៃបឹង ឃុំវាលពន់ ស្រុកង្ពង ខេត្តកំពង់ស្ពឺ បានកាប់របស់ខ្លួនប្រពន្ធឈ្មោះត្រេន ពៅ អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរហែនសាំ ស្នាក់បន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តទៀតថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួលនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ដោយបុរសជាប្ដីបានប្រច័ណ្ឌប្រពន្ធរបស់ខ្លួនជាមួយប្រុសផ្សេង ហើយបានតាមរករឿងនាងជាប្រពន្ធជាបន្តបន្ទាប់ ។ ដោយនៅមុនពេលកើតហេតុវេលាល្ងាចថ្ងៃទី៧ ខែកក្កដា បុរសជាប្ដីបានចោទថា នាងក្បត់ចិត្តទៅមានប្រុសថ្មី ហើយពេលនោះ នាងបានបដិសេធន៍ថាអត់មានទេ ស្រាប់តែប្ដីបានយកដែកឆាបចុងស្រួចគម្រាមចាក់សម្លាប់នាង ប៉ុន្តែមិនហ៊ាន រួចក៏បានស្ងប់ស្ងាត់ទៅវិញ ។

ប្រភពខាងលើបានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុប្ដីបានរករឿង និងចោទនាងថាមានប្រុសថ្មីបន្តទៀតចំណែក នាង ដែលមិនបានក្បត់ចិត្តប្ដីផងត្រូវទទួលរងការចោទប្រកាន់ទាំងអយុត្តិធម៌បែបនេះ ក៏បានប្រកែកថាអត់ដ ដែល ។ ខណៈនោះប្ដីនៅតែមិនជឿឡើយ ហើយក៏បានរួចក៏បានទាញកាំបិតផ្គាក់កាប់រូបនាងជាច្រើនកាំបិតប៉ងសម្លាប់រួចហើយបានគេចខ្លួនបាត់តែម្ដង ។

បន្ទាប់មកនាងត្រូវបានអ្នកជិតខាងនាំទៅសង្គ្រោះបន្ទាន់ ចំណែកកម្លាំងនគរបាលព្រហ្មទណ្ឌខពោធិ៍សែនជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់អធិការនគរបាលខណ្ឌ ក្រោមបញ្ជារបស់លោកនាយឧត្តមសេនីយ៍ជួនសុវណ្ណអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃស្រាវជ្រាវរហូតមកដល់ថ្ងៃទី១៩ ខែកក្កដា គឺរយៈពេល១១ថ្ងៃក្រោយពេលកើតហេតុទើបចុះទៅសហការណ៍ជាមួយ នគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបងចាប់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនាំខ្លួនយកមកសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការណ៍តាមនីតិវិធី ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print