រថយន្តឡិចសុិសបោះពួយយ៉ាងលឿនដល់ចំណុចផ្លូវកោងបាត់បង់ម្ចាស់ការក្រឡាប់ជាច្រើនត្រឡប់មនុស្សប្រុសស្រីរងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តឡិចស៉ីសមួយគ្រឿងក្រឡាប់ផ្ងារជើងឡើងលើបណ្តាលឲ្យមនុស្សប្រុសស្រីនៅក្នុងរថយន្តបានរងរបួសធ្ងន់ស្រាល កើតឡើងនៅវេលាម៉ោង៧នឹង៥០នាទីព្រឹក ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូ នឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣១២-៣១៣ នៅចំណុចផ្លូវកោងអង្គ្រង ស្ថិតនៅភូមិអន្ទង់វៀង ឃំុកន្ទួត ស្រុកចិត្របុរី ។

ប្នរភពពីគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារប្រញាប់ដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកស្រុកស្នួល ។

ប្រភពបន្តថា រថយន្តមួយគ្រឿងដែលក្រឡាប់នោះម៉ាក ឡិចស៉ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2244 ក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យអ្នកនៅក្នុងរថយន្តប្រុសស្រីរងរបួសធ្ងន់ស្រាល។

រថយន្តបានរងការខូចខាតអស់ទាំងស្រុងផងដែរ ត្រូវបានសមត្ថកិច្ចជំនាញអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួតដើម្បីធ្វើកំណត់ហេតុរងចាំធ្វើការ ដោះស្រាយនៅពេលក្រោយ៕ដោយជីវ័ន្ត


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print