ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី១៩ កក្កដានេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការទុក ដាក់សំរាម ក្នុងអំឡុងពេលអវត្តមានកម្មការិនី-កម្មករ និងបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ដែលបម្រើការងារ សម្អាត និង ដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ កក្កដា ដើម្បី ចូលរួមបោះឆ្នោត ជ្រើងតាំងតំណាងរាស្ត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ដូច្នេះការប្រមូល សំរាមមិនបានពេញលេញឡើយ ។
សេចក្តីជូនដំណឹងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម-សេវាកម្ម ដែល មានទីតាំងនៅរាជធានីភ្នំពេញទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមដាក់តាមដងផ្លូវ សាធារណៈ ក្នុងអំឡុងពេលឈប់សម្រាក៣ថ្ងៃ ។ ដូច្នេះសូមបងប្អូនរក្សាទុកសំរាមឲ្យបានត្រឹមត្រូវនៅក្នុង ទីតាំងរបស់ខ្លួនរៀងៗខ្លួន ៕
...