គេចឡានសឺរែនជ្រុលចង្កូតធ្លាក់ប្រឡាយក្រឡាប់បះជើងរបួសមនុស្ស២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្ស២នាក់បានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងដែលជារថយន្តដឹកទំនិញបានបើកធ្លាក់ប្រឡាយបណ្តាលឲ្យក្រឡាប់ផ្ងាជើង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៨ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១០៥និង១០៦ នៅក្នុងភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

រថយន្តធុនធំភ្លៅ៤មួយគ្រឿងបានបើកធ្លាក់ប្រឡាយបះជើង ធ្លាក់ចេញមកសុទ្ធកេះប្រេងម៉ាស៊ីន បណ្តាលតាកុង និងព្រូរងរបួសស្រាល ដែលសមត្ថកិច្ចសង្ស័យថាអ្នកបើកបរបើកងោក ។

សមត្ថកិច្ចនគរបាលមុលដ្ឋាន បានឲ្យដឹងថា រថយន្តខាងលើនេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ចាម ៣A-១៥១៩ ដឹកកេះប្រេងម៉ាស៊ីនពីប៉ោយប៉ែត ទៅកាន់ទីក្រុងភ្នំពេញ ។

អ្នកបើកបរថយន្តខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តខាងលើនេះទៅក្នុងទិសដៅពីកំពង់ឆ្នាំង ទៅភ្នំពេញ នៅពេលមកចដល់ចំណុចកើតហេតុ គាត់បានឃើញរថយន្តក្បួន ដែលមានរថយន្តដែលមានរថយន្តសឺរ៉ែននាំមុខ ដែលបើកក្នុងទិសដៅផ្ទុយគ្នា ពេលនោះគាត់បានបើកចៀសផ្លូវ ដើម្បីឲ្យរថយន្តសឺរ៉ែនទៅមុន ពេលនោះក៍ជ្រុលចង្កូតធ្លាក់ប្រឡាយតែម្តង បណ្តាលឲ្យគាត់និងព្រូរងរបួសស្រាល និងធ្លាក់កេះប្រេងម៉ាស៊ីនចូលទឹកប្រឡាយរាប់រយកេះ ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តនោះ ក៏បានហៅរថយន្តមួយគ្រឿងមកសាងកេះប្រេងម៉ាស៊ីន ករណីនេះមិនបណ្តាលឲ្យប៉ះពាល់ដល់អ្នកផ្សេងនោះទេ អ្នកបើកបរមិនបានប្រាប់ឈ្មោះនោះទេ ហើយហៅរថយន្តមកស្ទូច ស្ទូចរថយន្តនេះតែម្តង ដើម្បីបញ្ចៀសការកកកស្ទះ ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print